នាយករដ្ឋមន្ត្រីឥណ្ឌា បើកដំណើការផ្លូវរូងក្រោមដីយុទ្ធសាស្ត្រទៅកាន់តំបន់ព្រំដែនជាមួយចិន

2025/01/14 01:56:44 am        113


នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានសម្ពោធផ្លូវរូងក្រោមដីជាយុទ្ធសាស្ត្រ នៅតំបន់ភ្នំហិមាល័យ នាថ្ងៃចន្ទ (ទី១៣ ខែមករា) នេះ ដែលនឹងជួយផ្ដល់លទ្ធភាពចូលដល់ភាគខាងជើង នៅគ្រប់លក្ខខណ្ឌអាកាសធាតុទាំងអស់ ឆ្ពោះទៅកាន់តំបន់ព្រំដែនរយៈកម្ពស់ខ្ពស់ដែលកំពុងមានជម្លោះ ជាមួយគូអរិចិន និងប៉ាគីស្ថាន។

ផ្លូវរូងក្រោមដីឈ្មោះ Z-Morh ឬ Sonmarg ដែលលាតសន្ធឹងប្រវែង ៦,៤គីឡូម៉ែត្រ ឆ្លងកាត់ពីក្រោមភ្នំប្រកបដោយគ្រោះថ្នាក់ ដែលត្រូវបានកាត់ផ្តាច់ដោយការធ្លាក់ព្រិលរយៈពេលពី ៤ ទៅ ៦ខែ ក្នុងមួយឆ្នាំ គឺជាផ្នែកមួយនៃការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធកាន់តែទូលំទូលាយ នៅតាមតំបន់ព្រំដែន។

ផ្លូវនេះជួយតភ្ជាប់តំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌាជាមួយតំបន់ Ladakh ដោយដើរតួជាការសម្រេចបាននូវគោលដៅដ៏សំខាន់មួយ ក្នុងការជួយឲ្យបើកដំណើរការផ្លូវហាយវេ Srinagar-Leh Highway បានពេញមួយឆ្នាំ ដើម្បីអនុញ្ញាតឲ្យមានការដាក់ពង្រាយយ៉ាងឆាប់រហ័សនូវការផ្គត់ផ្គង់យោធា។

ដោយមានពាក់អាវធំការពាររងា បន្ទាប់ពីកាត់ខ្សែបូបើកឲ្យដំណើរការគម្រោងតម្លៃ ៣១៣លានដុល្លារ ដែលបានចំណាយពេលសាងសង់ ១ទសវត្សរ៍ លោក Modi បាននិយាយថា៖ «ជាមួយនឹងការបើកដំណើរការផ្លូវរូងក្រោមដី នៅទីនេះ ការតភ្ជាប់នឹងមានភាពប្រសើរឡើងកាន់តែខ្លាំង»។ 

គួរបញ្ជាក់ថា ឥណ្ឌា និងចិន ដែលជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតរបស់ពិភពលោក គឺជាគូប្រជែងដ៏ស្រួចស្រាល់ដែលកំពុងដណ្តើមឥទ្ធិពលជាយុទ្ធសាស្ត្រ នៅទូទាំងតំបន់អាស៊ីខាងត្បូង ហើយព្រំដែនរួមគ្នា ៣.៥០០គីឡូម៉ែត្ររបស់ពួកគេ គឺជាប្រភពនៃភាពតានតឹងដ៏យូរអង្វែង។

កងទ័ពនៃប្រទេសទាំង២ បានប៉ះទង្គិចគ្នាក្នុងឆ្នាំ២០២០ ដោយហេតុការណ៍ពេលនោះបានបណ្ដាលឲ្យទាហានឥណ្ឌាយ៉ាងតិច ២០នាក់ និងចិន ៤នាក់ ស្លាប់ ហើយកងកម្លាំងពីភាគីទាំង២ បច្ចុប្បន្ននេះ នៅតែប្រឈមមុខដាក់គ្នា នៅទូទាំងតំបន់ព្រំដែនដែលមានរយៈកម្ពស់ខ្ពស់ពេញដោយជម្លោះនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        113
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        107
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm