បាតុករជាង ១លាននាក់ នៅវិហារគ្រិស្តសាសនាហ្វីលីពីន ជួបជុំគ្នា ដើម្បីតវ៉ាការចោទប្រកាន់ទម្លាក់តំណែងអនុប្រធានាធិបតី

2025/01/13 07:16:14 pm        87


សមាជិកជាង ១លាននាក់នៃក្រុមអ្នកសាសនាគ្រិស្តសាសនាដ៏មានឥទ្ធិពលឈ្មោះ Iglesia ni Cristo (INC) បានជួបជុំគ្នា នៅក្នុងទីក្រុងចំនួន ១៣ របស់ប្រទេសហ្វីលីពីន ក្នុងនោះរួមទាំងរដ្ឋធានីម៉ានីលផងដែរ ដើម្បីតវ៉ាប្រឆាំងនឹងករណីចោទប្រកាន់ទម្លាក់តំណែងដែលត្រូវបានធ្វើឡើង ចំពោះអនុប្រធានាធិបតី លោកស្រី Sara Duterte។

បើយោងតាមការប៉ាន់ស្មានផ្លូវការ បានឲ្យដឹងថា មានសមាជិករបស់ INC ប្រហែល ១,៥លាននាក់ នាំគ្នាធ្វើដំណើរសម្រុកទៅកាន់អគារប្រវត្តិសាស្ត្រ Quirino Grandstand ក្នុងទីក្រុងម៉ានីល និងទៅកាន់ដងផ្លូវជាច្រើន នៅជុំវិញនោះ វេលាម៉ោង ២រសៀល (ម៉ោងក្នុងស្រុក) នាថ្ងៃចន្ទ (ទី១៣ ខែមករានេះ)។

ទិដ្ឋភាពស្រដៀងគ្នានោះ បានកើតឡើងនៅឯទីក្រុងសំខាន់ៗផ្សេងទៀត ក្នុងប្រទេសនេះ ជាអ្វីដែលអ្នកវិភាគនិយាយថា គឺជាការបង្ហាញកម្លាំងរបស់វិហារគ្រិស្តសាសនាជាច្រើន ដើម្បីគាំទ្រលោកស្រី Duterte ដែលកំពុងមានបញ្ហា ខណៈដែលជម្លោះជាមួយសម្ព័ន្ធមិត្តពីមុនរបស់លោកស្រី គឺលោកប្រធានាធិបតី Ferdinand Marcos Jr កាន់តែមានភាពក្តៅគគុកខ្លាំងឡើងៗ។ យ៉ាងណាក្ដី គេនៅតែមិនទាន់ច្បាស់ទេថា តើលោកស្រីអនុប្រធាន នឹងបង្ហាញវត្តមានដែរ ឬយ៉ាងណា នៅពេលដែលកម្មវិធីតវ៉ាចាប់ផ្តើមជាផ្លូវការនៅវេលាម៉ោង ៤រសៀល (ម៉ោងក្នុងស្រុក)។

គួរបញ្ជាក់ថា ការប្រមូលផ្តុំនេះកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីការស្ទង់មតិរបស់ស្ថាប័នស្ទង់មតិ ក្នុងស្រុក Social Weather Stations បានបង្ហាញថា ប្រជាជនហ្វីលីពីន ៤១ភាគរយ កំពុងគាំទ្រការចោទប្រកាន់ចំនួន ៣ករណីដែលបានប្តឹងលោកស្រី Duterte នៅចុងឆ្នាំ២០២៤ ដោយ ៣៥ភាគរយជំទាស់ ហើយ ១៩ភាគរយ នៅមិនទាន់សម្រេចចិត្ត។

ករណីចោទប្រកាន់ទម្លាក់តំណែងដែលប្តឹងដោយក្រុមសង្គមស៊ីវិលជាច្រើន ផ្តើមចេញពីការស៊ើបអង្កេតរបស់សភាតំណាងរាស្រ្ត ដែលលោកស្រី Duterte ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់ថវិកាសាធារណៈរាប់ពាន់លានដុល្លារដោយមិនត្រឹមត្រូវ។

លោកស្រី Duterte បានបដិសេធការចោទប្រកាន់នេះ ប៉ុន្តែលោកស្រីក៏បានធ្វើឲ្យប្រទេសភ្ញាក់ផ្អើលផងដែរ នៅពេលដែលលោកស្រីបានចេញការគំរាមកំហែងធ្វើឃាតលោកប្រធានាធិបតី កាលពីខែវិច្ឆិកា ឆ្នាំ២០២៤។ លោក Marcos បានព្យាយាមមិនជាប់ពាក់ព័ន្ធនឹងចំណាត់ការទម្លាក់តំណែងដែលគាំទ្រដោយសម្ព័ន្ធមិត្តរបស់លោក នៅក្នុងសភា ដោយហៅការធ្វើបែបនេះថា ជា «ការខ្វល់ខ្វាយនឹងរឿងរ៉ាវកំប៉ិកកំប៉ុក»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am