ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim រាយការណ៍ថា យានដ្រូនថ្មី ១ពាន់គ្រឿង ត្រូវបានចែកចាយទៅកាន់កងទ័ពអ៊ីរ៉ង់នៅថ្ងៃចន្ទនេះ ស្របពេលដែលប្រទេសមួយនេះ ប្រឈមនឹងភាពតានតឹងកាន់តែខ្លាំងជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ក្រោមរដ្ឋបាលជិតចូលកាន់អំណាចរបស់លោកប្រធានាធិបតីជាប់ឆ្នោត Donald Trump ។
លោកឧត្តមសេនីយ៍ទោ Abdul Rahim Mousavi គឺជាមេបញ្ជាការកងទ័ពអ៊ីរ៉ង់ និងរដ្ឋមន្រ្តីការពារជាតិអ៊ីរ៉ង់លោក Aziz Nasirzadeh ត្រូវបានគេមើលឃើញដើរឆ្លងកាត់យានដ្រូន នៅទីតាំងមិនបង្ហាញមួយកន្លែង ។
ទីភ្នាក់ងារព័ត៌មាន Tasnim រាយការណ៍ថា យានដ្រូនត្រូវបានចែកចាយទៅកាន់ទីតាំងជាច្រើននៅទូទាំងប្រទេសអ៊ីរ៉ង់ និងមានសមត្ថភាពបំបាំងកាយ និងប្រឆាំងបន្ទាយទាហាន ។
ក្រុមមេដឹកនាំអ៊ីរ៉ង់ ប្រឈមនឹងហានិភ័យកាលដែលលោក Trump ផ្តល់អំណាចដល់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu វាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ខណៈរឹតបន្តឹងទណ្ឌកម្មសហរដ្ឋអាមេរិកលើឧស្សាហកម្មប្រេងរបស់ពួកគេ តាមរយៈគោលនយោបាយដាក់សំពាធអតិបរាមរបស់លោក ៕