អំឡុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សេរុយសាឡឹមជាមួយរដ្ឋមន្រ្តីការបរទេសដាណឺម៉ាកលោក Lars Lokke Rasmussenនាថ្ងៃចន្ទនេះ រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែលលោក Gideon Saar និយាយថា មាននូវវឌ្ឍនភាពក្នុងការចរចាលើកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ ។
លោកនិយាយថា អ៊ីស្រាអែលចង់បានកិច្ចព្រមព្រៀងចំណាប់ថ្នូរ អ៊ីស្រាអែលកំពុងធ្វើការជាមួយប្រទេសមិត្តអាមេរិក ដើម្បីសម្រេចបានកិច្ចព្រមព្រៀងចំណាប់ថ្នូរ ហើយក្នុងពេលដ៏ខ្លីខាងមុខនេះ ពួកយើងនឹងដឹងថាតើភាគីដទៃចង់បានរឿងតែមួយដែរឬទេ ។
លោក Saar បន្តថា ដូច្នេះហើយពួកយើងបន្តអំពាវនាវឲ្យមានការដោះលែងជាបន្ទាន់ចំណាប់ថ្នូរទាំងអស់ រួមទាំងចំណាប់ថ្នូរកាត់សាសន៍ដាណឺម៉ាក-អ៊ីស្រាអែល ដែលនៅត្រូវចាប់ខ្លួនដោយអង្គការភេរវកម្មហាម៉ាស់ក្នុងតំបន់ហ្កាហ្សា ។
លោកថា អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន ប៉ុន្តែត្រូវស្របតាមច្បាប់អន្តរជាតិ ហើយលោកត្រូវតែនិយាយថា ពួកយើងមានការព្រួយបារម្ភចំពោះចំនួនជនស៊ីវិលដែលត្រូវបានសម្លាប់ និងកង្វះខាតការចូលដល់ជំនួយមនុស្សធម៌ ហើយនិងផលវិបាករយៈវែងនៅក្នុងតំបន់ហ្កាហ្សាស្រ្ទីប ៕