រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោក Cho Tae-yul និងរដ្ឋមន្រ្តីការបរទេសជប៉ុនលោក Takeshi Iwaya បានជួបគ្នានៅទីក្រុងសេអ៊ូលនាថ្ងៃចន្ទនេះ ដើម្បីពិភាក្សាលើការពង្រឹងទំនាក់ទំនងរបស់ពួកគេ ជាការប្រឈមនឹងការងារលំបាកសន្តិសុខកើនឡើងនៅក្នុងតំបន់ និងភាពចលាចលនយោបាយនៅកូរ៉េខាងត្បូង ។
វាគឺជាជំនួបការទូតកម្រិតខ្ពស់បំផុតរវាងប្រទេសទាំង ២ ចាប់តាំងពីការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol កាលពីខែមុន គឺជាវិធានការមួយដែលបង្កឲ្យមានភាពចលាចលនយោបាយនៅក្នុងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យនៅអាស៊ីមួយនេះ ។
ជំនួបនេះដែរ បានកើតមានឡើង ស្របពេលក្តីកង្វល់កើនឡើងពីការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង និងកិច្ចព្រមព្រៀងកាន់តែស៊ីជម្រៅរបស់ទីក្រុងព្យុងយ៉ាងជាមួយរុស្ស៊ី ហើយនិងការប៉ុនប៉ងដំឡើងសាច់ដុំកាន់តែខ្លាំងរបស់ចិននៅសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត ។
នៅក្នុងសន្និសីទសារព័ត៌មានរបស់ពួកគេ លោក Iwaya និងលោក Choi បានបញ្ជាក់ឡើងវិញពីសារៈសំខាន់នៃការអភិវឌ្ឍកិច្ចសហប្រតិបត្តិការសន្តិសុខ ៣ផ្លូវជាមួយសម្ព័ន្ធមិត្តរួមរបស់ពួកគេ គឺសហរដ្ឋអាមេរិក ៕