វិមានក្រឹមឡាំង និយាយនៅថ្ងៃចន្ទនេះថា ជុំចុងក្រោយនៃទណ្ឌកម្មសហរដ្ឋអាមេរិកលើវិស័យថាមពលរុស្ស៊ី នឹងធ្វើឲ្យអស្ថិរភាពដល់ទីផ្សារសកល ហើយទីក្រុងម៉ូស្គូ នឹងធ្វើអ្វីៗគ្រប់បែបយ៉ាងតាមដែលខ្លួនអាចធ្វើទៅបាន ដើម្បីកាត់បន្ថយផលប៉ះពាល់ឲ្យមកនៅកម្រិតអប្បបរមា ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថា វាច្បាស់ណាស់ថា សហរដ្ឋអាមេរិកនឹងបន្តព្យាយាមធ្វើឲ្យអន្តរាយដល់គោលជំហរក្រុមហ៊ុនរបស់ពួកយើង តាមវិធីសាស្រ្តមិនប្រកួតប្រជែង ប៉ុន្តែពួកយើងរំពឹងថា ពួកយើងនឹងអាចប្រឆាំងតបតវិញបាន ។
លោកបន្តថា ជាការពិតណាស់ថា ក្នុងពេលតែមួយនេះ ការសម្រេចចិត្តរបស់អាមេរិក មិនអាចនោះទេ តែនឹងនាំឲ្យកើតមានអស្ថិភាពយ៉ាងពិតប្រាកដដល់ទីផ្សារថាមពលអន្តរជាតិ ទីផ្សារប្រេង ។ ពួកយើងនឹងតាមដានដោយប្រុងប្រយ័ត្នផលវិបាក និងរៀបចំការងារក្រុមហ៊ុនរបស់ពួកយើង ដើម្បីកាត់បន្ថយផលវិបាកឲ្យមកនៅកម្រិតអប្បបរមា ។
សូមបញ្ជាក់ថា រតនាគារសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើវិស័យប្រេងរុស្ស៊ីកាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយមានគោលដៅលើក្រុមហ៊ុន Gazprom Neft SIBN.MM និងក្រុមហ៊ុន Surgutneftegaz ហើយនិងនាវា ១៨៣គ្រឿងដែលដឹកជញ្ជូនប្រេងរុស្ស៊ី ៕