កសិករ​នៅ​ស្វាយរៀង​ ចាប់ផ្ដើម​ស្ដារ​ដំណាំ​ដាំដុះ ដែល​រង​ផល​ប៉ះពាល់​ពី​ជំនន់​ឡើងវិញ​

2021/04/27 09:59:58 am        26

ស្វាយរៀង​ ​៖ បន្ទាប់ពី​ជំនន់​ទឹកភ្លៀង​ បាន​ចាប់ផ្តើម​ថមថយ​ចុះ​នៅ​តំបន់​ទំនាប​មួយចំនួន ​ក្នុង​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​ ក្រុម​កសិករ​បាន​ផ្តើម​ធ្វើស្រែ​ស្តា​ជួសជុល​ស្រូវ​ឡើងវិញ ​ក្រោយពី​ជំនន់​ទឹក​បំផ្លាញ​ស្រូវ​អស់​ប្រមាណ​អស់​ជាង១០០ ហិច​តា ​ក្នុងភូមិ​ចំនួន​៤​របស់​ឃុំ​ជា​បណ្តើរៗ​ហើយ ខណៈដែល​ភ្លៀង​អាក់ខាន​បង្អុរ​នៅ​ក្នុង​មួ​យស​ប្តាហ៍​កន្លងទៅនេះ ។


លោក សុខ ស៊ីថា មេឃុំ ចន្ទ្រា បាន​ប្រាប់​ទូរទស្ស​ន៍​ BTV នៅ​ថ្ងៃទី ១ ខែ​វិច្ឆិកា​ថា ​បន្ទាប់ពី​ជំនន់​ទឹក​ភ្លៀង​បាន​ថមថយ​ចុះ​នៅ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​នេះ ក្រុម​កសិករ​នៅ​ក្នុង​ភូមិ​ចំនួន​៤ របស់​ឃុំ ​ដែលមាន​ផ្ទៃដី​ស្រូវ​ខូចខាត ​និង​រង​ប៉ះពាល់​ជំនន់​ទឹកភ្លៀង​នោះ​ បាន​ចាប់ផ្តើម​ធ្វើស្រែ​ជួសជុល​ស្រូវ​ឡើងវិញ​ជា​បណ្តើរៗ​ហើយ​នៅ​ចុងខែ​តុលា និង​ដើមខែ​វិច្ឆិកា​នេះ​។


លោក ​បន្តថា ឃុំ ចន្ទ្រា មាន​ភូមិ​ចំនួន ៤ ក្នុង​ជំនន់​ទឹកភ្លៀង​ជន​លិច​នៅ​ប៉ុន្មាន​សប្តាហ៍​មុន​នោះ ​បង្ក​អោយ​ពលរដ្ឋ ​ចំនួន​១៩៥​គ្រួសារ​រង​ប៉ះពាល់​នូវ​ការរស់នៅ​ និង​សុខភាព​ សត្វពាហនៈ​រាប់​រយ​ក្បាល​រង​កង្វះ​ចំណី ស្រូវ​ចំនួន​៤៧៣​ហិច​តា​ បាន​រង​ប៉ះពាល់​នូវ​ការលូតលាស់​ និង​ស្រូវ​ចំនួន​១១៤​ហិកតា​ផ្សេងទៀត​រង​ការខូចខាត​ទាំងស្រុង​។


របាយ​ការណ៍​របស់​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ ​និង​នេសាទ​ បាន​បញ្ជាក់ថា​ នៅក្នុងពេល​ខេត្ត​រង​ជំនន់​ទឹកភ្លៀង​មួយ​រយះ​តូច ​មាន​ស្រូវ​ប្រមាណ​ជាង​១​ពាន់​ហិកតា​បាន​រង​ការខូចខាត​ទាំងស្រុង ​និង​ជាង ៦​ពាន់​ហិកតា​ផ្សេងទៀត​បាន​រង​ប៉ះពាល់​ និង​មិនសូវ​លូតលាស់​ល្អ ក្នុងនោះ ​ស្រុក​ដែល​មាន​ស្រូវ​ប្រឈម​ខូចខាត​ធ្ងន់ធ្ងរ​ជាងគេ ​គឺ​ក្រុង​ស្វាយរៀង​ មាន​ចំនួន ៤​ពាន់​៨៣២ ហិក​តា រង​ប៉ះពាល់ ​និង​៦១​ហិក​តា​ផ្សេង​ទៀត​រង​ការ​ខូច​ខាត​ទាំងស្រុង ស្រុក​ស្វាយជ្រំ ​មាន​ចំនួន​៤៥៨​ហិកតា​រង​ប៉ះពាល់ និង​ចំនួន ១៤៧​ហិកតា​រង​ការខូចខាត ស្រុក​រមាសហែក​រង​ប៉ះពាល់​ចំនួន ៥៦៥​ហិក​តា ខូច​ចំនួន​១៧​ហិកតា ស្រុក​ចន្ទ្រា​ចំនួន​៥៣៩​ហិកតា​រង​ប៉ះពាល់ ​និង​ខូច​ចំនួន​១១៤​ហិកតា ស្រុក​កំពង់រោទ៍រង​ប៉ះពាល់ ​និង​ខូចខាត​ទាំងស្រុង​ចំនួន ៧៩៧​ហិកតា និង​ក្រុង​បាវិត បាន​រង​ប៉ះពាល់​ចំនួន​១៥​ហិក​តា និង​ខូច​ទាំងស្រុង​ចំនួន​១​ហិកតា ៕


​អត្ថបទ ៖ភា សារិត

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm