លោក Biden ការពារកំណត់ត្រាគោលនយោបាយការបរទេស ទោះមានវិបត្តិកំពុងបន្តគ្រប់កន្លែងក្ដី

2025/01/14 04:57:08 pm        62

ប្រធានាធិបតីអាមេរិកផុតអាណត្តិ លោក Joe Biden បានព្យាយាមបង្កើតរូបភាពល្អៗសម្រាប់កំណត់ត្រាគោលនយោបាយការបរទេសរបស់ខ្លួនកាលពីថ្ងៃចន្ទ (១៣ មករា) ហើយបាននិយាយថា សត្រូវរបស់សហរដ្ឋអាមេរិក មានភាពទន់ខ្សោយជាងពេលដែលលោកទើបចូលកាន់តំណែងកាលពី ៤ឆ្នាំមុន បើទោះបីជាវិបត្តិសកលដែលនៅតែមិនទាន់ដោះស្រាយបាន កំពុងកើតមានស្ទើរគ្រប់ទីកន្លែងក៏ដោយ។

មួយសប្តាហ៍មុនពេលប្រគល់តំណែងទៅឱ្យលោកប្រធានាធិបតីជាប់ឆ្នោត Donald Trump លោក Biden បានថ្លែងទៅកាន់ក្រុមអ្នកការទូតអាមេរិក នៅក្រសួងការបរទេស ហើយបានលើកសរសើរពីការគាំទ្ររបស់រដ្ឋបាលលោកសម្រាប់អ៊ុយក្រែន ប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី ឆ្នាំ២០២២ និងសម្រាប់សង្គ្រាមរបស់អ៊ីស្រាអែល នៅមជ្ឈិមបូព៌ា។

លោក Biden លើកឡើងថា សហរដ្ឋអាមេរិកកំពុង "ឈ្នះការប្រកួតប្រជែងទូទាំងពិភពលោក" ហើយមិនត្រូវប្រទេសចិន នាំមុខផ្នែកសេដ្ឋកិច្ចដូចដែលបានព្យាករទេ ខណៈរុស្ស៊ី និងអ៊ីរ៉ង់ បានចុះខ្សោយព្រោះសង្រ្គាម ដោយគ្មានការចូលរួមដោយផ្ទាល់ពីអាមេរិក។

ក្នុងពេលដែលសង្រ្គាមនៅតែបន្តកើតមាននៅក្នុងអ៊ុយក្រែន និងមជ្ឈិមបូព៌ា ក្រុមមន្ត្រីសង្ឃឹមថា កិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស អាចសម្រចបាន មុនពេលលោក Biden ចាកចេញពីសេតវិមាននៅថ្ងៃទី២០ ខែមករា។

លោក Biden បានប្រឈមមុខនឹងការរិះគន់ចំពោះការផ្តល់អាវុធ និងការគាំទ្រផ្នែកការទូតដល់អ៊ីស្រាអែល ខណៈលោកនិយាយថា លោកជួយអ៊ីស្រាអែលកម្ចាត់សត្រូវ រួមទាំងក្រុមហាម៉ាស នៅហ្កាហ្សា និងហេសបូឡានៅលីបង់ ដែលទាំងពីរក្រុមនេះសុទ្ធតែគាំទ្រដោយអ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm