តារាពហុជំនាញ ពេជ្រ ចរណៃ ត្រៀមប្រកួតចំបាប់បុរាណលើកដំបូង ដើម្បីលើកស្ទួយ​ក្បាច់គុនខ្មែរ

2025/01/14 06:23:23 pm        151

តារាសម្ដែង និងជាគ្រូបង្វឹកគុនល្បុក្កតោដ៏មានប្រជាប្រិយភាព កញ្ញា អ៊ិត កន្និកា ដែល​បង​ប្អូន​ស្គាល់​ថា កញ្ញា ពេជ្រ ចរណៃ បានងាកមកចាប់អារម្មណ៍ចំបាប់បុរាណខ្មែរ និងត្រៀមហ្វឹកហាត់ ក៏​ដូច​ជាការប្រកួតការប្រកួតលើកដំបូង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពាន​រង្វាន់​សម្ដេចបវរធិបតី» លើកទី២ ឆ្នាំ២០២៥ នាពេលខាងមុខ ដើម្បីចូលរួមលើកស្ទួយ និង​ផ្សព្វផ្សាយ​ពី​ប្រភេទក្បាច់គុនដ៏ចំណាស់របស់កម្ពុជាមួយនេះ ។

ពេជ្រ ចរណៃ បានឲ្យដឹងថា កញ្ញាបានចាប់អារម្មណ៍ចំបាប់បុរាណនេះ បន្ទាប់ពី​បាន​ចូល​រួម​វ​គ្គ​សិក្ខា​សាលា​បច្ចេកទេសយុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី១ កាលពីថ្មីៗ ។ ក្រោយបានជួប​ជាមួយ​គ្រូ​គុន​ចម្រុះមកពីគ្រប់ទិសទី គួបផ្សំការបង្ហាត់បង្ហាញពីអ្នកជំនាញ បានធ្វើឲ្យ​កញ្ញា​ចាប់​ចិត្ត​ចំបាប់​បុរាណ ហើយប្ដេជ្ញាខិតខំហ្វឹកហាត់ និងត្រៀមការប្រកួតលើកដំបូង លើវិញ្ញាសាប្រយុទ្ធ ដើម្បី​លើក​ស្ទួយ​ក្បាច់គុនអត្តសញ្ញាណជាតិ ហើយកញ្ញាក៏សង្ឃឹមថា នឹងទទួល​បាន​ការ​សណ្ដោស​ពី​ម្ដាយ​ ដើម្បីសម្រេចក្ដីស្រម៉ៃប្រកួតលើវិញ្ញាសាប្រយុទ្ធនេះផងដែរ ។

គួរដឹងថា កញ្ញា ពេជ្រ ចរណៃ ក្នុងនាមតារាសម្ដែងដ៏មានប្រជាប្រិយ តែនាង​មិន​ខ្លាច​លះ​បង់​នូវ​សម្រស់ ក៏ដូចជាការនឿយហត់ ដើម្បីចូលរួមលើកស្ទួយក្បាច់គុនបុរាណខ្មែរឡើយ ។ ជាក់ស្ដែង​ទោះ​បី​មានការរារាំងពីម្ដាយយ៉ាងណា កញ្ញានៅតែជម្នះចូលរួមហ្វឹកហាត់គុនល្បុក្កតោ និងប្រកួត រហូត​បានក្លាយជាគ្រូបង្វឹកថែមទៀត ដើម្បីផ្សព្វផ្សាយពីក្បាច់គុណអត្តសញ្ញាណជាតិខ្មែរនេះ ហើយ​ឥលូវកញ្ញា ក៏បានដាក់គោលដៅបន្ដហ្វឹកហាត់នូវចំបាប់បុរាណខ្មែរ ដើម្បីត្រៀម​ការ​ប្រកួត​កីឡា​យុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ ដែលគ្រោងប្រព្រឹត្តទៅ នាថ្ងៃ​ទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ខាងមុខផងដែរ៕ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm