ពលរដ្ឋខេត្តស្វាយរៀងស្នើដល់រដ្ឋបាលឃុំ/ស្រុកចុះពិនិត្យការងារស្ថាបនាផ្លូវមិនប្រក្រតី

2025/01/14 06:44:27 pm        195

ស្វាយរៀង ÷  តំណាងពលរដ្ឋភូមិទួលជ័រ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង លោក ស៊ឹម ចាន់ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ បានស្នើដល់រដ្ឋបាលឃុំ/ស្រុក និងផ្នែកពាក់ពន្ធ័ ចុះធ្វើការត្រួតពិនិត្យ ក្រុមហ៊ុនសោភណ្ឌ័ធានីស្ថាបនាផ្លូវ ដើម្បីជំរុញដល់ក្រុមការងារស្ថាបនាផ្លូវធ្វើអោយបានត្រឹមត្រូវ ទៅតាមបទដ្ឋានបច្ចេកទេស សំដៅធានាដល់ការប្រើប្រាស់ផ្លូវបានយូរអង្វែង ។

 តំណាងពលរដ្ឋបានសម្ដែងនូវអំណរគុណចំពោះរាជរដ្ឋាភិបាល សម្ដេចមហាបបរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានផ្តល់ថវិកា តាមរយះមូលនិធីឃុំ/សង្កាត់ប្រើប្រាស់សម្រាប់ឆ្នាំ២០២៤ ធ្វើការស្ថាបនាផ្លូវឆ្លងកាត់មូលដ្ឋានដាក់អោយពួកគាត់ប្រើប្រាស់ ខណៈដែលនៅតំបន់នេះកន្លងមកពុំមានផ្លូវប្រើប្រាស់ក្នុងការធ្វើដំណើរបានល្អនិងគេទេ។ តំណាងដ៏ដែលបានសុំណូមពរ ដល់ក្រុមការងារថា បើបានតែធ្វើផ្លូវហើយ សុំអោយក្រុមការងារធ្វើអោយបានត្រឹមត្រូវតាមបទដ្ឋាន កុំធ្វើអោយតែបាន ហើយខុសនិង គម្រោងដែលរដ្ឋបាលស្រុកនិងឃុំ ដាក់អោយដេញថ្លៃធ្វើ ដើម្បីបញ្ជៀស ការខាតបង់ថវិកាជាតិ ប្រើប្រាស់មិនបានយូរអង្វែង ខណៈដែលបច្ចុបន្បន្ននេះឃើញថាការស្ថាបនាខុសនិងគម្រោង ដែលលោកអភិបាលស្រុក បានធ្វើការប្រជុំផ្សព្វផ្សាយប្រាប់ថាផ្លូវដែលស្ថាបនានេះ មានកម្រាស់មួយតឹកកន្លះ តែការងារស្ថាបនាមិនដូចតាមការណែនាំរបស់រដ្ឋបាលស្រុកនោះទេ។ សំឡេង.......

 ជុំវិញនិងការលើកឡើងរបស់តំណាងពលរដ្ឋស្នើដល់រដ្ឋបាលឃុំ/ស្រុក និងផ្នែកពាក់ពន្ធ័ ចុះពិនិត្យកែលំអរផ្លូវ លោក កុល ហ៊ុន មេឃុំត្រពាំងស្តៅ និងជាម្ចាស់គម្រោង បានចុះពិនិត្យនិងណែនាំដល់ក្រុមហ៊ុនរួចរាល់ហើយនៅថ្ងៃនោះដែរ ។

  ដោយឡែកតំណាងហ៊ុនស្ថាបនាផ្លូវ លោក គឹម សោភណ្ឌ័ ប្រធានក្រុមហ៊ុនស្ថាបនាផ្លូវ បានទទួលតាមការណែនាំរបស់ម្ចាស់គម្រោងដោយធ្វើប្តេជ្ញាអនុវត្តគម្រោងដែលក្រុមហ៊ុនធ្វើការដេញថ្លៃបានពីរដ្ឋបាលស្រុក និងឃុំ អោយបានល្អ តែបច្ចុប្បន្នការងារស្ថាបនាផ្លូវរបស់ក្រុមហ៊ុនធ្វើមិនទាន់ហើយ ដូច្នេះ ក្រុមហ៊ុនធានានិងស្ថាបនាផ្លូវអោយបានល្អស្អាតតាមគម្រោង សូមបងប្អូនកុំមានការព្រួយបារម្មណ៏ ។

 សូមបញ្ជាក់ថាផ្លូវមួយខ្សែប្រវែង ២ពាន់ ៨០ម៉ែត្រ ទទឹងផ្លូវ ៥ម៉ែត្រកន្លះ ក្រាលគ្រួសក្រហមទទឹងផ្លូវ៥ម៉ែត្រ កម្រាស់មួយតឹកកកន្លះ ដាំស្មៅតាមជើងទេ នឹងដាក់ស្លាកសញ្ញាគម្រោង ដែលពលរដ្ឋមានការស្នើដល់រដ្ឋបាលស្រុក/ឃុំ ចុះពិនិត្យការងារស្ថាបនានោះ ស្ថិតនៅក្នុងភូមិត្រពាំងស្គន់ថ្មី និងភូមិទួលជ័រ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង ។ ដោយ ÷ ភា សារឹត

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm