អន្តរក្រសួងបន្តប្រជុំដើម្បីឈានទៅបើកសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ ជាប់ពន្ធនាគារដែល​គ្រោងអនុវត្ត​ឆ្នាំនេះ

2025/01/14 07:03:02 pm        147

រាជរដ្ឋាភិបាលកម្ពុជា កំពុងពង្រីកវិសាលភាព ការគាំពារសង្គមជារួមទៅកាន់ប្រជាពលរដ្ឋក្រីក្រ និង​ងាយរងហានិភ័យ ក៏ដូចជា ប្រជាពលរដ្ឋក្នុងលក្ខណ្ឌពិសេស។ ជាក់ស្ដែង​អន្តរ​ក្រសួង​កំពុង​បន្ត​ធ្វើ​ការ​រួមគ្នា ដើម្បីសម្រេចឱ្យបានការអនុវត្ត ការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និង​កុមារ​អាយុ​ក្រោមពីរឆ្នាំ ដែលជាប់នៅក្នុងពន្ធនាគារ។ កត្តាសំខាន់នាពេលនេះ គឺត្រូវសិក្សា​លម្អិត​គ្រប់​ចំណុច ព្រោះក្រុមគោលដៅថ្មីនេះ ស្ថិតក្រោមការឃុំឃាំងពុំអាចចេញមកខាងក្រៅ ដូច​ពលរដ្ឋ​ទូទៅនោះទេ។

នារសៀល ថ្ងៃទី១៣ ខែមករា ម្សិលម៉ិញនេះ ឯកឧត្តម ចន ណារិទ្ធ ជាអគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​គាំពារសង្គម បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការគិតគូរផ្តល់អត្ថប្រយោជន៍ នៃ​កម្ម​វិធី​ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដល់ជនជាប់​ឃុំ​ជា​ស្ត្រី​ក្នុងព​ន្ធនាគារ។

កិច្ចប្រជុំនេះ ជាការប្រមូលធាតុចូលបន្ថែម ពីគ្រប់ភាគីពាក់ព័ន្ធ ដែលរួមមាន តំណាងមកពី ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, មូលនិធិជាតិជំនួយសង្គម, ក្រសួងមហាផ្ទៃ, ក្រសួងយុត្តិធម៌, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, បេឡាជាតិសន្តិសុខសង្គម, ក្រសួង​សុខាភិបាល, ក្រសួងកិច្ចការនារី និងអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រ​ជុំនេះបានផ្តោតការពិភាក្សាលើ យន្តការក្នុងការអនុវត្តកម្មវិធី ក្នុងន័យពិនិត្យគ្រប់ទិដ្ឋភាព និង​ទទួល​ធាតុចូលបន្ថែមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យការ​គិតគូរ​នេះ​មាន​លក្ខណៈ​គ្រប់​ជ្រុង​ជ្រោយ។

ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោមពីរឆ្នាំ ដែលជាប់នៅក្នុងពន្ធនាគារ ជាក្រុមគោលដៅថ្មី ដែល​រាជ​រដ្ឋាភិបាលបានដៅកំណត់ ដើម្បីផ្ដល់ការគាំពារផ្ដល់ជាអត្ថប្រយោជន៍សម្រាប់ឆ្នាំ ២០២៥​នេះ។

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោមពីរឆ្នាំ ជាកម្មវិធីអចិន្ត្រៃយ៍ ដែល​រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្ត។ បច្ចុប្បន្នកម្មវិធីនេះ កំពុង​អនុវត្ត​លើ​ក្រុម​គោលដៅ​ស្ត្រី​មាន​ផ្ទៃពោះ និងកុមារអាយុក្រោមពីរឆ្នាំ ដែលរស់នៅក្នុងគ្រួសារក្រីក្រ មានបណ្ណសមធម៌ ក៏ដូចជា​កម្មការិនី​ដែលមានបណ្ណ បេឡាជាតិរបបសន្តិសុខសង្គមផងដែរ។

ការអនុវត្ត​កម្ម​វិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំនេះ គឺអនុវត្ត​ទៅ​តាម​លក្ខណ្ឌ។ លក្ខណ្ឌគឺសំដៅ ការទទួលបានថវិកាឧបត្ថម្ភចំនួន ៤ដង ពេលទៅពិនិត្យផ្ទៃពោះ ការទទួលបានសាច់ប្រាក់ ១ដងនៅពេលសម្រាល និងទទួលបានសាច់ប្រាក់ចំនួន ១០​ក្រោយ​សម្រាល ដែលសំដៅលើពេលជូនកូនទៅចាក់វ៉ាក់សាំង រហូតដល់កូនអាយុ ២ឆ្នាំ។ ការ​ទទួល​បាន​គឺ​នៅ​ពេលក្រុមគោលដៅ ទៅទទួលសេវានៅមន្ទីរពេទ្យរដ្ឋ៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm