ទាហានអ៊ីស្រាអែលមួយចំនួន បដិសេធមិនបន្តការប្រយុទ្ធ នៅតំបន់ហ្កាហ្សា

2025/01/14 09:13:12 pm        120

លោក Yotam Vilk និយាយថា រូបភាពនៃទាហានអ៊ីស្រាអែលដែលសម្លាប់ក្មេងជំទង់ប៉ាឡេស្ទីន ដោយគ្មានអាវុធ នៅតំបន់ហ្កាហ្សាស្ទ្រីប ត្រូវបានដក់ជាប់ក្នុងចិត្តរបស់ខ្លួន។

ក្នុងនាមជាមន្ត្រីម្នាក់ នៅក្នុងអង្គភាពរថពាសដែក លោក Vilk បាននិយាយថា ការណែនាំ គឺត្រូវបាញ់សម្លាប់មនុស្សណាដែលគ្មានការអនុញ្ញាត ដែលចូលទៅក្នុងតំបន់ទ្រនាប់គ្រប់គ្រងដោយអ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា។ លោកបានអះអាងថា ខ្លួនបានឃើញមនុស្សយ៉ាងតិច ១២ នាក់ បានស្លាប់ ប៉ុន្តែវាជាការបាញ់សម្លាប់ក្មេងជំទង់ ដែលលោកមិនអាចចៀសផុត។

លោក Vilk អាយុ ២៨ឆ្នាំ បានប្រាប់សារព័ត៌មាន AP ថា៖«ក្មេងជំទង់នេះ បានស្លាប់ ជាផ្នែកនៃរឿងមួយ ដ៏ធំ ហើយជាផ្នែកនៃគោលនយោបាយនៃការបន្តនៅទីនោះ និងមិនឃើញជនជាតិប៉ាឡេស្ទីន ជាប្រជាជននោះទេ»។

លោក Vilk ស្ថិតក្នុងចំណោមទាហានអ៊ីស្រាអែលដែលនិយាយប្រឆាំងនឹងជម្លោះរយៈពេល ១៥ខែ ហើយបដិសេធមិនបម្រើការងារនេះតទៅទៀតទេ ដោយនិយាយថា ពួកគេបានឃើញ ឬធ្វើអ្វីដែលហួសពីក្រមសីលធម៌។ ខណៈពេលដែលចលនានេះ គឺតូច គឺទាហានប្រហែល ២០០នាក់ បានចុះហត្ថលេខាលើលិខិតមួយ ដែលបញ្ជាក់ថា ពួកគេនឹងបញ្ឈប់ការប្រយុទ្ធ ប្រសិនបើរដ្ឋាភិបាលមិនទទួលបានបទឈប់បាញ់ ទាហានបាននិយាយថា ស្ថានភាព គឺកាន់តែអាក្រក់ឡើងៗ ហើយពួកគេចង់ឲ្យអ្នកផ្សេងទៀត បន្តដំណើរការទៅមុខ។

ការបដិសេធរបស់ពួកគេ កើតឡើង នៅពេលដែលមានសម្ពាធកាន់តែខ្លាំងលើអ៊ីស្រាអែល និងក្រុមហាម៉ាស ឲ្យបញ្ចប់ការប្រយុទ្ធគ្នា។ កិច្ចចរចាបទឈប់បាញ់ កំពុងដំណើរការ ហើយទាំងប្រធានាធិបតី ចូ បៃ ដិន (Joe Biden) និងប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ (Donald Trump) បានអំពាវនាវឲ្យមានកិច្ចព្រមព្រៀងមួយ នៅត្រឹមថ្ងៃទី ២០ ខែមករា ដែលជាថ្ងៃស្បថចូលកាន់តំណែងរបស់លោក។

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm        10
ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        12
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm