ក្រុមអ្នកពន្លត់អគ្គិភ័យមកពីប្រទេសម៉ិកស៊ិក ៧២នាក់ បានចាប់ផ្តើមជួយពន្លត់ចំហេះព្រៃ ដែលនៅតែបន្តនៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រនីញ៉ា កាលពីថ្ងៃចន្ទ ទី១៣ ខែមករា។

ក្រុមនេះត្រូវបានបង្កើតឡើងដោយមានអ្នកជំនាញយោធា រួមទាំងវេជ្ជបណ្ឌិត វិស្វករ និងបុគ្គលិកស្វែងរកនិងជួយសង្គ្រោះ ព្រមទាំងក្រុមអ្នកពន្លត់អគ្គិភ័យមកពីក្រុមនៃអង្គភាពព្រៃឈើសហរដ្ឋអាមេរិកនៅប្រទេសម៉ិកស៊ិក។

ចំហេះព្រៃដ៏ធំ ដែលបានឆេះរាលដាលនៅតំបន់ទីក្រុង Los Angeles ចាប់តាំងពីថ្ងៃអង្គារ ទី៧ ខែមករា បានឆក់យកជីវិតមនុស្សជាង២០នាក់ និងបានឆាបឆេះតំបន់មួយមានទំហំប៉ុនទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ហើយពលរដ្ឋជាង ៩០.០០០ នាក់ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។
ក្រុមមកពីប្រទេសម៉ិកស៊ិក ចូលរួមជាមួយក្រុមអ្នកពន្លត់អគ្គិភ័យ មកពីរដ្ឋចំនួនប្រាំពីរ និងប្រទេសកាណាដា ព្យាយាមគ្រប់គ្រងគ្រោះមហន្តរាយនេះ។
ខ្យល់បក់មានល្បឿនរហូតដល់ ៧០ ម៉ាយក្នុងមួយម៉ោង ត្រូវបានព្យាករណ៍សម្រាប់ថ្ងៃចន្ទ រហូតដល់ថ្ងៃពុធសប្ដាហ៍នេះ ខណៈក្រុមមន្ត្រីបានព្រមានថា ចំនួនអ្នកស្លាប់អាចបន្តកើនឡើងថែមទៀត។
ស្នងការនគរបាលក្រុង និយាយនៅក្នុងសន្និសីទសារព័ត៌មាន ថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែបន្តនៅក្នុងតំបន់ចំហេះព្រៃ ដោយប្រើប្រាស់សត្វសុនខហិតក្លិន ៕