មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន បើកយុទ្ធនាការបរិច្ចាគឈាម «ឈាមសង្រ្គោះជីវិត»

2025/01/14 10:04:49 pm        282

មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល និងមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន បាន​រៀបចំបើកយុទ្ធនាការបរិច្ចាគឈាមក្រោមប្រធានបទ «ឈាមសង្រ្គោះជីវិត» នាព្រឹកថ្ងៃទី១៤ ខែ​មករា ឆ្នាំ២០២៥ ចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង៥ល្ងាច នៅទីតាំង​បរិវេណ​ផ្សារ​ទំនើប​អូឡាំព្យា រាជធានីភ្នំពេញ។

លោកស្រី ខៀវ ខេមរី ប្រធានប្រតិបតិ្តគម្រោងនៃសមាគមអភិវឌ្ឍសង្គមខ្មែរ និងលោក វូ ផេងឃាង សមាជិកសមាគមសប្បុរសធម៌មេត្តា និងតំណាងមកពីសមាគមមូលនិធិគ្រួសារខ្មែរ បានស្ម័គ្រ​ចិត្តបរិច្ចាគឈាម ដើម្បីសង្រ្គោះជីវិត លើកឡើងរួមគ្នាថា បច្ចុប្បន្ននេះសប្បុរសជន បង​ប្អូន​ប្រជាពលរដ្ឋ និងយុវជន ចាប់ផ្តើមយល់ពីតម្លៃនៃការបរិច្ចាគឈាម ហើយកម្ម​វិធី​បរិច្ចាគ​ឈាម​នា​ថ្ងៃ​នេះ ក្នុងបំណងស្វែងរកការផ្គត់ផ្គង់ឈាម ដើម្បីសង្រ្គោះជីវិតប្រជាជនកម្ពុជា ក៏ដូចជា​សង្រ្គោះ​ជី​វិតកុមារកម្ពុជា ដែលត្រូវការឈាមបន្ទាន់ និងដើម្បីបង្កើនការយល់ដឹងអំពីការអប់រំ ស្តីពី​សារ​សំខាន់​របស់ឈាម នៅក្នុងសហគមន៍។

ទន្ទឹមគ្នានោះដែរ អ្នកស្ម័គ្រចិត្តបរិច្ចាគឈាម មកពីស្ថាប័ន សមាគម វិស័យឯកជន រួម​និង​បង​ប្អូន​ប្រជា​ពលរដ្ឋមកពីបណ្តាសង្កាត់ ខណ្ឌនានា បានបង្ហាញចំណាប់អារម្មណ៍រួមគ្នាថា ការបរិច្ចាគ​ឈាម មិនត្រឹមតែអាចជួយសង្គ្រោះជីវិតអ្នកជំងឺដែលត្រូវការឈាមបន្ទាន់តែប៉ុណ្ណោះទេ។ ប៉ុន្តែវា​ក៏​ផ្ដល់​នូវ​អត្ថប្រយោជន៍ជាច្រើនដល់សុខភាពអ្នកបរិច្ចាគឈាមថែមទៀតផង ហើយសូមកុំបារម្ភ! មុន​នឹងចាប់ផ្ដើមបរិច្ចាគឈាម អ្នកនឹងឆ្លងកាត់នូវការពិនិត្យសុខភាពយ៉ាងល្អិតល្អន់ ពីក្រុម​ការងារ​គ្រូ​ពេទ្យ​ជំនាញនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាមផងដែរ។

ជាចុងក្រោយលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រ​សួង​សុខាភិបាល ​បានបញ្ជាក់ថា ការប្រមូលឈាមពីអ្នកស្ម័គ្រចិត្តបរិច្ចាគឈាម និងការផ្គត់ផ្គង់ឈាម ក្នុងឆ្នាំ​២០២៤កន្លងទៅនេះ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣ មានកំណើន​កើន​ឡើង​រហូត​ដ​ល់​ទៅ​ជាង​៣០% គឺកើនឡើងជារៀងឆ្នាំ។ ជាក់ស្តែងតួលេខអ្នកស្ម័គ្រចិត្តបរិច្ចាគឈាម នៅឆ្នាំ​២០២៣ មានចំនួន១៤៣,៤៣៥ប្លោក។ ដោយឡែកនៅក្នុងឆ្នាំ២០២៤កន្លងទៅនេះ មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់ឈាម បានទទួលអំណោយឈាមពីអ្នកស្ម័គ្រចិត្ត បានចំនួន១៦៦,៤២២ប្លោក (ក្នុងតួលេខឆ្នាំ២០២៤នេះ កើនឡើងជាង៣ម៉ឺនប្លោក) ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        134
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm