រុស្ស៊ីហៅអ៊ុយក្រែនថា ជា «ភេរវកម្មថាមពល» ពាក់ព័ន្ធនឹងការចោទប្រកាន់ពីការវាយប្រហារបំពង់បង្ហូរប្រេង

2025/01/14 10:55:58 pm        88

វិមានក្រឹមឡាំង កាលពីថ្ងៃចន្ទ (ទី១៣ ខែមករា) បានចោទប្រកាន់អ៊ុយក្រែនថា បានធ្វើ «ភេរវកម្មថាមពល» និងបង្កគ្រោះថ្នាក់ដល់សន្តិសុខថាមពលរបស់អឺរ៉ុប បន្ទាប់ពីមានការប៉ុនប៉ងវាយប្រហារដោយយានដ្រូនលើផ្នែកនៃបំពង់បង្ហូរឧស្ម័នដ៏សំខាន់ដែលបញ្ជូនការផ្គត់ផ្គង់របស់រុស្ស៊ីទៅទួរគី។

ការចោទប្រកាន់ដែលទីក្រុងគីវមិនបានធ្វើអត្ថាធិប្បាយដល់នោះ កើតឡើងចំពេលមានជម្លោះថាមពលកាន់តែខ្លាំងឡើងៗ រវាងប្រទេសទាំង២ ដោយមានរយៈពេលជិត ៣ឆ្នាំបន្ទាប់ពីរុស្ស៊ីបានបើកការវាយលុកផ្នែកយោធាទ្រង់ទ្រាយធំរបស់ខ្លួន។

ទីក្រុងគីវ បានបញ្ឈប់ការបញ្ជូនឆ្លងកាត់នូវឧស្ម័នរុស្ស៊ីទៅកាន់ប្រទេសទី៣ តាមរយៈអ៊ុយក្រែន កាលពីថ្ងៃទី០១ ខែមករា ពោលគឺបានបញ្ចប់កិច្ចសហប្រតិបត្តិការថាមពលជាច្រើនទសវត្សរ៍ដែលបានបង្កើតប្រាក់ចំណូលរាប់ពាន់លានដុល្លារដល់ប្រទេសទាំង២ ដោយការសម្រេចនេះត្រូវបានធ្វើឡើងក្នុងគោលបំណងកាត់បន្ថយប្រាក់ចំណូល សម្រាប់កងទ័ពរបស់ទីក្រុងមូស្គូ។ 

ហើយកាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានបន្ថែមទណ្ឌកម្មថ្មីលើវិស័យប្រេងរបស់រុស្ស៊ី ដែលជាការផ្ដល់ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរមួយផ្សេងទៀតដល់ឧស្សាហកម្មអ៊ីដ្រូកាបូនដ៏សំខាន់របស់ទីក្រុងមូស្គូ។

ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃទី១៣ ខែមករាថា អ៊ុយក្រែនបានបាញ់យានដ្រូនវាយប្រហារចំនួន ៩គ្រឿង កាលពីថ្ងៃទី១១ ខែមករា ដាក់ស្ថានីយ៍បង្ហាប់ឧស្ម័ន នៅក្នុងភូមិ Gai-Kodzor ដែលមានទីតាំងនៅក្បែរតំបន់ឆ្នេរភាគខាងត្បូងនៃប្រទេសរុស្ស៊ី នៅសមុទ្រខ្មៅ។

ទីក្រុងមូស្គូបានប្រាប់ថា រោងចក្រនេះ គឺជាផ្នែកនៃបំពង់បង្ហូរ TurkStream ហើយបានចោទប្រកាន់អ៊ុយក្រែនថា បានព្យាយាម «កាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នដល់បណ្តាប្រទេសអឺរ៉ុប»។ ក្រសួងការពារជាតិបានបញ្ជាក់ថា យានដ្រូនទាំងអស់ត្រូវបានបាញ់ទម្លាក់ ប៉ុន្តែមាន «ការខូចខាតតិចតួច» ដោយសារការធ្លាក់កម្ទេចកម្ទី។ ការចែកចាយឧស្ម័នមិនរងផលប៉ះពាល់នោះទេ។ 

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី បានរាយការណ៍ថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានហៅការវាយប្រហារនេះថា ជា «ការបន្តនៃបណ្តាញភេរវកម្មថាមពលដែលទីក្រុងគីវ បាន និងកំពុងបន្តធ្វើ ក្រោមការណែនាំបង្ហាញផ្លូវពីមិត្តភ័ក្តិក្រៅប្រទេសរបស់ប្រទេសនេះ អស់រយៈពេលជាយូរមកហើយ»៕

អត្ថបទដែលទាក់ទង

ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1
ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm