រដ្ឋអាជ្ញាសំណុំរឿងរបស់លោក Hunter Biden និយាយថា ការរិះគន់របស់លោក Biden ធ្វើឲ្យខូចដល់នីតិរដ្ឋ

2025/01/14 04:01:52 pm        46

រដ្ឋអាជ្ញាពិសេសរបស់សហរដ្ឋអាមេរិកដែលបានកាត់ទោសកូនប្រុសរបស់លោក Joe Biden ខាងគណបក្សប្រជាធិបតេយ្យ គឺលោក Hunter Biden បានហៅការរិះគន់របស់លោកប្រធានាធិបតីចំពោះករណីនេះថា មិនសមហេតុផល និងខុសឆ្គង នៅក្នុងរបាយការណ៍ចុងក្រោយ ស្តីពីការស៊ើបអង្កេតរបស់លោក ដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទ (ទី១៣ ខែមករា)។

រដ្ឋអាជ្ញាពិសេសលោក David Weiss បានលើកយកមកនូវសំណុំរឿងប្រឆាំងនឹងលោក Hunter Biden ពាក់ព័ន្ធនឹងការនិយាយកុហក អំពីការប្រើប្រាស់គ្រឿងញៀន នៅពេលដែលរូបគេបានទិញកាំភ្លើងមួយដើម នៅឆ្នាំ២០១៨ និងពាក់ព័ន្ធនឹងការគេចវេសពីការបង់ពន្ធចំនួន ១, ៤លានដុល្លារ។

លោកប្រធានាធិបតី Biden បានលើកលែងទោសឲ្យកូនប្រុសរបស់លោក កាលពីខែធ្នូ ជុំវិញបទល្មើសទាំងនោះ និងការប្រព្រឹត្តផ្សេងទៀត ដែលមានរយៈពេលជាង ១១ឆ្នាំហើយ បន្ទាប់ពីបានសន្យាថា លោកនឹងមិនធ្វើបែបនោះ។ ក្នុងរបាយការណ៍លើកលែងទោសនោះ លោក Biden បាននិយាយថា ករណីទាំងនោះ ត្រូវបានរងឥទ្ធិពលមិនត្រឹមត្រូវដោយសារមាន «ហេតុផលនយោបាយ»។

លោក Weiss បានសរសេរនៅក្នុងរបាយការណ៍ចុងក្រោយរបស់លោកថា៖ «សេចក្តីថ្លែងការណ៍នេះ គឺមិនសមហេតុផល និងខុសឆ្គង»។ លោក Weiss បានរៀបរាប់ថា៖ «ការរិះគន់នេះធ្វើឲ្យប៉ះពាល់ដល់មូលដ្ឋានគ្រឹះដែលធ្វើឲ្យប្រព័ន្ធយុត្តិធម៌របស់អាមេរិក មានភាពត្រឹមត្រូវ និងសមធម៌។ ទង្វើបែបនេះ បំផ្លាញទំនុកចិត្តសាធារណៈ ចំពោះស្ថាប័នដែលមានសារៈសំខាន់ ក្នុងការការពារនីតិរដ្ឋ»។

គួរបញ្ជាក់ថា បទប្បញ្ញត្តិរបស់ក្រសួងយុត្តិធម៌ តម្រូវឲ្យអ្នករដ្ឋអាជ្ញាពិសេសដែលត្រូវបានតែងតាំងឲ្យស៊ើបអង្កេតក្នុងកម្រិតមួយដែលឯករាជ្យពីថ្នាក់ដឹកនាំរបស់ក្រសួងនេះ ហើយផ្ដល់របាយការណ៍ចុងក្រោយ នៅពេលការស៊ើបអង្កេតរបស់ពួកគេ ត្រូវបានបញ្ចប់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am