នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានអំពាវនាវឲ្យពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសន្តិសុខ ជាមួយចក្រភពអង់គ្លេស មុនពេលដំណើរទស្សនកិច្ចជាផ្លូវការ ទៅកាន់ប្រទេសនេះ។
លោក Mohammed Al-Sudani បានទៅដល់ទីក្រុងឡុងដ៍ កាលពីថ្ងៃទី ១៣ ខែមករា ហើយបានជួបជាមួយស្តេច Charles លោកនាយករដ្ឋមន្ត្រី Keir Starmer និងមន្ត្រីជាន់ខ្ពស់អង់គ្លេស។
ដោយបានសរសេរនៅក្នុង Telegraph កាលពីថ្ងៃអាទិត្យ លោក Al-Sudani បាននិយាយថា ដំណើរទស្សនកិច្ចនេះ «ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលរបស់ខ្ញុំ ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងអ៊ីរ៉ាក់ និងចក្រភពអង់គ្លេស» ។
លោកបានបញ្ជាក់យ៉ាងច្បាស់ថា ទស្សនកិច្ចនេះ កើតឡើង ចំពេលដែល «ព្រឹត្តិការណ៍ដែលមិនធ្លាប់មានពីមុនមក និងកាន់តែកើនឡើង នៅមជ្ឈិមបូព៌ា» ដែលគំរាមកំហែងដល់តំបន់ និងពិភពលោកកាន់តែទូលំទូលាយ។
លោក Al-Sudani បានសរសេរថា សាមគ្គីភាពក្នុងតំបន់ និងអន្តរជាតិ នឹងធានាថា «ឆន្ទៈសេរី និងសេចក្តីប្រាថ្នារបស់ប្រជាជនស៊ីរី ត្រូវបានគេគោរព»។
លោកបានសរសើរការគាំទ្ររបស់ចក្រភពអង់គ្លេសសម្រាប់ការប្រយុទ្ធរបស់អ៊ីរ៉ាក់ប្រឆាំងនឹងក្រុមរដ្ឋឥស្លាម Daesh ហើយបាននិយាយថា ទំនាក់ទំនងទ្វេភាគី បានផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។