រដ្ឋមន្ត្រីអ៊ីស្រាអែល គំរាមលាលែងពីគណៈរដ្ឋមន្ត្រីរបស់លោក Netanyahu ជុំវិញកិច្ចព្រមព្រៀង នៅហ្កាហ្សា

2025/01/15 01:55:08 am        64

រដ្ឋមន្ត្រីទទួលបន្ទុកកងកម្លាំងនគរបាល លោក Itamar Ben-Gvir ខាងក្រុមស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល នៅថ្ងៃអង្គារ (ទី១៤ ខែមករា) នេះ បានគំរាមថា នឹងចាកចេញពីរដ្ឋាភិបាលរបស់លោក Benjamin Netanyahu ប្រសិនបើនាយករដ្ឋមន្ត្រីរូបនេះព្រមព្រៀងឲ្យមានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ ដែលកំពុងត្រូវបានចរចា នៅឯកិច្ចពិភាក្សា ក្នុងប្រទេសកាតា។

លោក Ben-Gvir ដែលការដើរចេញរបស់លោក នឹងមិនធ្វើឲ្យរដ្ឋាភិបាលរបស់លោក Netanyahu ជាប់គាំងនោះ បានជំរុញឲ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Bezalel Smotrich ចូលរួមជាមួយលោក ជាការប៉ុនប៉ងលើកចុងក្រោយ ដើម្បីរារាំងកុំឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលលោកបានពិពណ៌នាថា ជាការចុះញ៉មដ៏គ្រោះថ្នាក់ ចំពោះក្រុមហាម៉ាស។

លោក Ben-Gvir បានលើកឡើងនៅលើបណ្ដាញសង្គម X ថា៖ «វិធានការនេះ គឺជាឱកាសតែមួយគត់របស់យើង ដើម្បីទប់ស្កាត់ការបញ្ចប់ (កិច្ចព្រមព្រៀង) និងការពារកុំឲ្យមានការចុះញ៉មរបស់អ៊ីស្រាអែល ចំពោះក្រុមហាម៉ាស បន្ទាប់ពីមានសង្គ្រាមបង្ហូរឈាមជាង ១ឆ្នាំ ដែលទាហានរបស់ IDF (កងកម្លាំងការពារជាតិអ៊ីស្រាអែល) ជាង ៤០០នាក់ បានពលីជីវិត នៅតំបន់ហ្កាហ្សាស្ទ្រីប និងដើម្បីធានាថា ការលះបង់របស់ពួកគេ គឺមិនឥតប្រយោជន៍នោះឡើយ»។ 

ចំណែកលោក Smotrich បាននិយាយកាលពីថ្ងៃចន្ទថា លោកជំទាស់នឹងកិច្ចព្រមព្រៀងនេះ ប៉ុន្តែមិនបានគំរាមចែកផ្លូវជាមួយរដ្ឋាភិបាលចម្រុះរបស់លោក Netanyahu នោះទេ។ រដ្ឋមន្ត្រីភាគច្រើនត្រូវបានគេរំពឹងថា នឹងគាំទ្រកិច្ចព្រមព្រៀងបទឈប់បាញ់ជាដំណាក់កាលនេះ ដែលរៀបរាប់លម្អិត អំពីការបញ្ឈប់ការប្រយុទ្ធ និងការដោះលែងចំណាប់ថ្នូរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        106
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        99
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm