ក្រសួងកសិកម្មអាល្លឺម៉ង់ និយាយថា ការនាំចេញសាច់ និងទឹកដោះគោអាល្លឺម៉ង់ចេញទៅក្រៅសហភាពអឺរ៉ុប ប្រឈមនឹងការរឹតត្បិតធ្ងន់ធ្ងរ ក្រោយករណីលើកដំបូងនៃជំងឺបសុសត្វ ដែលជាជំងឺជើង និងមាត់ ត្រូវបានប្រកាសកាលពីខែមុន នៅក្នុងប្រទេសមួយនេះ ។
ក្រុមអាជ្ញាធរអាល្លឺម៉ង់ បានបញ្ជាក់ពីការរីករាលដាលឆ្លងជំងឺជើង និងមាត់លើកដំបូង ក្នុងរយៈពេលជិត ៤០ឆ្នាំ ក្នុងហ្វូងសត្វក្របីនៅតំបន់ជាយក្រុងប៊ែរឡាំង ។
ក្រុមអាជ្ញាធរអាល្លឺម៉ង់ និយាយកាលពីថ្ងៃចន្ទថា ជំងឺជើង និងមាត់ បណ្តាលឲ្យមានជំងឺគ្រុនក្តៅ និងពងបែកមាត់លើសត្វមានក្រចកបែកជា ២ ដូចជាសត្វគោ-ក្របី ជ្រូក ចៀម និងពពែ ហើយក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ គេត្រូវការយុទ្ធនាការសម្លាប់ទ្រង់ទ្រាយធំ ដើម្បីលុបបំបាត់វាចោល ។ វិធានការទប់ស្កាត់ជំងឺឆ្លងដែលពុំគំរាមកំហែងដល់មនុស្សនេះ ត្រូវបានអនុវត្តផងដែរ ។
សត្វពពែ និងចៀមជាច្រើនក្បាល នៅតាមសួនសត្វតូចៗ ស្ថិតនៅតំបន់ជាយក្រុងប៊ែរឡាំង ជិតកសិដ្ឋានចិញ្ចឹមសត្វក្របី ត្រូវបានសម្លាប់ផងដែរ តាមការបញ្ជាពីក្រុមមន្រ្តីកាលពីថ្ងៃចន្ទ ក្រោយម្ចាស់សួនសត្វ បានទិញចំណីពីកសិដ្ឋានរងផលប៉ះពាល់ ៕