រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius បានធ្វើដំណើរទៅដល់ទីក្រុងគីវនាថ្ងៃអង្គារនេះ សម្រាប់កិច្ចប្រជុំជាមួយរដ្ឋាភិបាលអ៊ុយក្រែន ដើម្បីពិភាក្សាលើជំនួយបន្ថែមទៀត និងការវាយតម្លៃស្ថានភាពយោធា ។
លោក Pistorius ដែលជាសមាជិកមួយរូបក្នុងក្រុមសង្គមប្រជាធិបតេយ្យរបស់លោកអធិការបតីអាល្លឺម៉ង់ Olaf Scholz បាននិយាយពេលមកដល់របស់លោកថា មាននូវការរំពឹងទុកមួយចំនួន ហើយលើសពីសាររយៈពេល ១សប្តាហ៍មុនប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ឡើងកាន់អំណាច ពួកយើងសូមផ្ញើរសារយ៉ាងច្បាស់ក្រឡែតមួយទៀតថា ពួកយើងនៅអឺរ៉ុប ថាដៃគូអង្គការណាតូ នៅតែឈរខាងអ៊ុយក្រែនដដែល ជាពិសេសនៅពេលពួកគេជួបស្ថានភាពតានតឹងបែបនេះ ។
លោកបន្តថា អាល្លឺម៉ង់ដែលជាដៃគូធំបំផុតរបស់អង្គការណាតូនៅអឺរ៉ុប បានដើរតួយ៉ាងពិសេសតាំងពីដើមទីមកម្ល៉េះ ក្នុងការគាំទ្រអ៊ុយក្រែន ដូចដែលពួកគេ បានធ្វើក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ ។
សូមបញ្ជាក់ថា អាល្លឺម៉ង់ស្ថិតក្នុងចំណោមប្រទេសគាំទ្រផ្នែកយោធាកំពូលរបស់អ៊ុយក្រែន នៅក្នុងសង្រ្គាមរបស់ពួកគេជាមួយរុស្ស៊ី ៕