UN៖ មនុស្សជាង ១លាននាក់ បានធ្វើបម្លាស់លំនៅ ដោយសារអំពើហិង្សារបស់ក្រុមអន្ធពាល នៅហៃទី

2025/01/15 03:35:32 am        66


ទិន្នន័យរបស់អង្គការសហប្រជាជាតិ (UN) បានបង្ហាញនៅថ្ងៃអង្គារ (ទី១៤ ខែមករា) នេះថា មនុស្សជាង ១លាននាក់ ដោយជាងពាក់កណ្តាលនៃពួកគេជាកុមារ ឥឡូវនេះ បានបង្ខំចិត្តធ្វើបម្លាស់លំនៅ ក្នុងប្រទេសហៃទី ជាកន្លែងដែលអំពើហិង្សារបស់ក្រុមអន្ធពាល នៅតែបន្តកើតមានឥតស្រាកស្រាន្ត បើទោះបីជាមានការចាប់ផ្តើមនូវបេសកកម្មសន្តិសុខដែលគាំទ្រដោយ UN កាលពីឆ្នាំមុនក៏ដោយ។

ជនភៀសខ្លួនសរុបចំនួន ១,០៤លាននាក់ដែលត្រូវបានចេញផ្សាយដោយអង្គការអន្តរជាតិទទួលបន្ទុកជនអន្តោប្រវេសន៍ (IOM) បង្ហាញពីការកើនឡើង ៣ដង ធៀបនឹងខែធ្នូ ឆ្នាំ២០២៣ នៅពេលដែលមនុស្ស ៣១៥.០០០នាក់ គ្មានផ្ទះសម្បែងរស់នៅ។ បើតាមទិន្នន័យរបស់ UN បានឲ្យដឹងថា មិនធ្លាប់មានពីមុនមកនោះទេ ដែលមនុស្សចំនួនច្រើនខ្លាំងបែបនេះត្រូវបានផ្លាស់ទីលំនៅដោយសារអំពើហិង្សាក្នុងប្រទេស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់អ្នកសារព័ត៌មាន ដោយសង្កត់ធ្ងន់ពីតម្រូវការ ដើម្បីដោះស្រាយមូលហេតុឫសគល់នៃអំពើហិង្សា និងអស្ថិរភាព អគ្គនាយកអង្គការ IOM លោកស្រី Amy Pope បានរៀបរាប់ថា៖ «ប្រទេសហៃទីត្រូវការជំនួយមនុស្សធម៌ប្រកបដោយនិរន្តរភាព ឥឡូវនេះតែម្ដង ដើម្បីជួយសង្រ្គោះ និងការពារអាយុជីវិតរបស់មនុស្សទាំងអស់»។

គួរបញ្ជាក់ថា ក្រុមអន្ធពាលប្រដាប់អាវុធ ក្នុងប្រទេសហៃទី ឥឡូវនេះ គ្រប់គ្រងស្ទើរតែទាំងស្រុងលើរដ្ឋធានី Port-au-Prince និងរាលដាលទៅកាន់តំបន់កាន់តែធំឡើងៗ នៅទូទាំងប្រទេស។ បេសកកម្មអន្តរជាតិមួយដែលត្រូវបានអនុម័តកាលពីឆ្នាំមុន ដោយមានភារកិច្ចស្តារសណ្តាប់ធ្នាប់ឡើងវិញនោះ រហូតមកដល់ពេលនេះ ឃើញតែផ្នែកមួយនៃកងទ័ពប៉ុណ្ណោះដែលកំពុងត្រូវបានដាក់ពង្រាយ ទោះបីជាទាហានហ្គាតេម៉ាឡា ២កងពល បានទៅដល់ក្នុងខែនេះ ដើម្បីជួយពង្រឹងកងកម្លាំងបេសកកម្មក៏ដោយ៕

អត្ថបទដែលទាក់ទង

EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1
ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm