ពលរដ្ឋហ្កាហ្សា តាមដានបទឈប់បាញ់យ៉ាងអត់ធ្មត់ ខណៈអ្នកសម្របសម្រួលរាយការណ៍ពីការទម្លុះភាពទាល់ច្រកកាលពាក់កណ្តាលយប់កន្លងទៅ

2025/01/15 03:37:49 am        67

នៅថ្ងៃអង្គារនេះ ជនប៉ាឡេស្ទីនរស់នៅក្នុងទីក្រុង Khan Younis បានតាមដានព័ត៌មានយ៉ាងដិតដល់ និងដោយអត់ធ្មត់ ពេលដែលក្តីសង្ឃឹមកើតមានសម្រាប់បទឈប់បាញ់តំបន់ហ្កាហ្សា ក្រោយអ្នកសម្របសម្រួល រាយការណ៍ពីការទម្លុះភាពទាល់ច្រកកាលពីពាក់កណ្តាលយប់អាធ្រាត្រកន្លងទៅ នៅកិច្ចប្រជុំក្នុងទីក្រុងដូហា ប្រទេសកាតា ។

លោក Yahya Rashid គឺជាពលរដ្ឋជម្លៀសខ្លួនមួយរូបនៅទីក្រុងហ្កាហ្សា និយាយថា ជនប៉ាឡេស្ទីន ត្រូវការចង់សម្រាកខ្លាំងបំផុត ខណៈអ្នកជួយសង្រ្គោះលោក Nassim Hassan បានរៀបរាប់ពីភាពអន្ទះសារខ្លាំងបែបណា ពេលដែលជនប៉ាឡេស្ទីន កំពុងរង់ចាំដោយអត់ធ្មត់សម្រាប់ការប្រកាសបទឈប់បាញ់ ។

ក្រុមអ្នកចរចា ជួបជុំគ្នានៅទីក្រុងដូហា នាថ្ងៃអង្គារនេះ ដើម្បីបញ្ចប់រឿងរ៉ាវលម្អិតនៃផែនការបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា ដែលបានធ្វើឲ្យរង្គោះរង្គើរយ៉ាងខ្លាំងដល់តំបន់មជ្ឈិមបូព៌ា ក្រោយប្រធានាធិបតីជិតចាកចេញពីអំណាចសហរដ្ឋអាមេរិកលោក Joe Biden ចង្អុរបង្ហាញថា បទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរជិតកើតមានហើយ ។

មន្ត្រីមួយរូបដែលរៀបរាប់សង្ខេបពីការចរចា និយាយថា កាលពីថ្ងៃចន្ទម្សិលមិញ ក្រុមអ្នកសម្របសម្រួល បានផ្តល់សំណើច្បាប់ចុងក្រោយនៃកិច្ចព្រមព្រៀង ក្រោយការទម្លុះភាពទាល់ច្រកកាលពីពាក់កណ្តាលយប់អាធ្រាត្រ នៅក្នុងកិច្ចប្រជុំដែលមានការចូលរួមពីប្រេសិតពិសេសរបស់លោក Biden និងប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump ។

បើសិនជាជោគជ័យពិតមែន បទឈប់បាញ់តាមដំណាក់កាលនេះ អាចបញ្ចប់កិច្ចពិភាក្សាចាប់ផ្តើម ហើយឈប់រយៈពេល ១ឆ្នាំ និងនាំឲ្យមានការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលច្រើនបំផុត ចាប់តាំងពីពេលដំបូងនៃជម្លោះ ពេលដែលក្រុមហាម៉ាស់ ដោះលែងចំណាប់ថ្នូរប្រហែលជិតពាក់កណ្តាល ជាការដោះដូរនឹងអ្នកទោសប៉ាឡេស្ទីន ២៤០នាក់ ជាប់ឃុំឃាំងក្នុងពន្ធនាគារអ៊ីស្រាអែល ។ វាអាចបន្ធូរបន្ថយភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាផងដែរ ជាទីដែលសង្រ្គាមបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងធ្វើឲ្យតំបន់ហ្កាហ្សា ក្លាយជាកម្ទេចកម្ទី ៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        5
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        45
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm