សមាគមន៍​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ធំ ​ផ្តល់​ផ្ទះ​ថ្មី​ខ្នង​ទី​១៧៤ ​របស់​សម្តេច​តេជោ ​ហ៊ុន ​សែន ​ដល់អតីត​យុទ្ធជន​

2021/04/27 09:59:58 am        27

កំពង់ធំ៖ ​ផ្ទះ​ថ្មី​របស់​សម្តេច​តេជោ ​ហ៊ុន សែន ​នៅ​តែ​បន្ត​ផ្តល់​ជូន​គ្រួសារ​អតីត​យុទ្ធ​ជន​ ដែលមា​នជី​វភាព​ខ្វះខាត ​ពុំ​មាន​លទ្ធភាព​ធ្វើ​គេហដ្ឋាន​សមរម្យ ​ដែល​គិត​មក​ដល់​ពេល​នេះ​មាន​ចំនួន​១៧៤​ខ្នង​ហើយនៅ​ក្នុង​ខេត្ត​កំពង់ធំ។


នៅ​ទី​០១ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ លោក​ឧត្តម​សេនីយ៍​ទោ ​សោម​ ស៊ុន ​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ខេត្តកំ​ពង់ធំ​ បាន​ដឹកនាំ​សហការី​ប្រគល់​ផ្ទះ​ខ្នង​ទី​១៧៤ ​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ​ហ៊ុន​ សែន ​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា ​តាម​រយៈ​ឯកឧត្តម ​នាយឧត្ដម​សេនីយ៍​ គន់ ​ គីម អគ្គ​លេខា​ធិការស​មាគម​អតីត​យុទ្ធជន​កម្ពុជា ​ជូន​គ្រួសារ​អតីត​យុទ្ធជន ​នៅភូ​មិ​ក្រចាប់​ សង្កាត់​អាចារ្យ​លាក់​ ក្រុង​ស្ទឹងសែន ​ខេត្ត​កំពង់ធំ​ ។​


គ្រួសារ​អតីត​យុទ្ធ​ជន​ដែល​បាន​ទទួល​ផ្ទះ​ថ្មី​នេះ​មាន​ឈ្មោះ ​ម៉ុន​ សៀងហៃ ​អាយុ​៥៥​ឆ្នាំ ​មាន​កូន​ចំនួន​០៤នាក់​ ដែល​ស្វាមី​របស់​គាត់​បាន​ទទួល​មរណភាព​ចោល​គាត់​ដោយ​សារ​ជំងឺ​ដែល​បច្ចុប្បន្ន​ក្រុម​គ្រួសារ​គាត់ប្រកប​មុខរបរ​ជា​កម្មករសំ​ណង់ ​។


ជាមួយគ្នា​នេះ​ដែរ​ លោក​ឧត្ត​មសេនីយ៍ទោ សោម ស៊ុន ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​កំពង់ធំ​ ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំ​ផ្ញើសា​ក​សួរ​សុខ​ទុក្ខ​ពី​សំណាក់ស​ម្តេច​អគ្គ​មហា​សេនាប​តី​តេជោ ​ហ៊ុន ​សែន ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​រ៉ានី​ ហ៊ុនសែន ​ដែល​ជា​និច្ចកាល​សម្តេចទាំ​ងទ្វេ ​តែង​តែយ​ក​ចិត្ត​ទុក្ខ​ដាក់​ដល់បងប្អូន​អតីត​យុទ្ធជន​ នៅ​គ្រប់​ទី​កន្លែង ​និង​បាន​លើក​ឡើង​ថា ​ទាំង​នេះ​ជា​ការ​ដឹង​គុណ​ដ៏​ធំ​ធេង​ដល់​អតីតយុទ្ធ​ជន​ដែល​កន្លង​មក​បង​ប្អូន​បាន​ចូលរួម​ចំណែក​ជា​មួយ​សម្តេច​តេជោក្នុ​ង​ការអ​នុវត្តន៍​ នូ​វ​នយោបាយ​ ឈ្នះ ​ ឈ្នះ ​ធ្វើ​ឲ្យប្រទេស​ជាតិ​មានសុ​ខសន្តិភាព​ពេញ​លេញ ​ និ​ង​ការ​អភិវឌ្ឍ​។ លោក​បញ្ជាក់​ថា ​ផ្ទះថ្មី​ដែលប្រគល់​ជូន​នា​ពេល​នេះមា​នទំហំ ៤មx៦ម ធ្វើ​អំពី​ឆ្អឹង​ដែក​ ដំបូងប្រ​ក់ស័​ង្កសី​កិន​ភ្លី ​ជញ្ជាំង​ស្មាត​ប៊ត​ និង​រនាប​ក្តារ​។


ក្នុង​ឱកាស​ប្រគល់​ផ្ទះ​ថ្មី​នេះ ​ឧត្ដមសេនីយ៍ ទោ សោម ស៊ុន បាននាំយក​នូវ​អំណោយ​គ្រឿងឧ​បភោគបរិភោគរ​បស់ ​ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ ផ្តល់ជូ​ន​គាត់​បន្ថែម​នៅ​ពេល​នេះ​រួម​មាន​ អង្ករ ៥០ គ.ក្រ , មីចំនួន ០២កេស , ទឹកត្រី ទឹកស៊ីអ៉ីវ ចំនួន ០២ យួរ ទឹក ពិសារ បរិសុទ្ធ កម្ពុជា ចំនួន មួយ កេស  និងថវិកាមួយចំនួនផងដែរ៕


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm