អាជ្ញាធរកូរ៉េខាងត្បូងព្យាយាមជាថ្មីទៀតដើម្បីចាប់ខ្លួនលោកប្រធានាធិបតី Yoon ដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែង

2025/01/15 08:51:42 am        77

អាជ្ញាធរកូរ៉េខាងត្បូងដែលកំពុងស៊ើបអង្កេតលោកប្រធានាធិបតី Yoon Suk Yeol ត្រូវបានចោទប្រកាន់ទម្លាក់តំណែង បានសម្រុកចូលក្នុងគេហដ្ឋានរបស់លោកជាថ្មីទៀតនៅថ្ងៃពុធ១៥ មករានេះ ក្នុងការស្វះស្វែងចាប់ខ្លួនលោកជាថ្មីជុំវិញការចោទប្រកាន់ពីបទបះបោរពាក់ព័ន្ធការប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូឆ្នាំ២០២៤កន្លងទៅនេះ។

មន្ត្រីម្នាក់មកពីកម្លាំងចម្រុះដែលកំពុងព្យាយាមចាប់ខ្លួនលោក Yoon បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតបានព្យាយាមអនុវត្តដីកាថ្មីមួយទៀត។

មន្ត្រីម្នាក់មកពីការិយាល័យស៊ើបអង្កេតអំពើពុករលួយដែលស៊ើបអង្កេតលើក្រឹត្យច្បាប់អាជ្ញាសឹក បរាជ័យរបស់លោក Yoon បានប្រាប់អ្នកសារព័ត៌មានថាយើងមិនដឹងចំនួនពិតប្រាកដនៃមនុស្សនៅក្នុងគេហដ្ឋាននោះទេ ប៉ុន្តែក្នុងចំណោមនោះក៏មានក្រុមរដ្ឋអាជ្ញាផងដែរ។

ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ថា ក្រុមអ្នកស៊ើបអង្កេតនៅថ្ងៃពុធនេះ បានចាប់ខ្លួនប្រធានស្តីទីនៃសេវាសន្តិសុខប្រធានាធិបតីរបស់លោក Yoon ដែលបានរារាំងការប៉ុនប៉ងចាប់ខ្លួនលោកប្រធានាធិបតីកាលពីថ្ងៃទី ៣ ខែមករា២០២៥នេះ។ យ៉ាងណាអ្នកនាំពាក្យនគរបាលបានបដិសេធរបាយការណ៍នោះ។

ស្របពេលសារព័ត៌មានក្នុងស្រុកនានាបានរាយការណ៍ថា ការឃុំខ្លួនលោក Yoon អាចនឹងកើតមានក្នុងពេលឆាប់ៗនេះ ការប៉ះទង្គិចគ្នាបន្តិចបន្តួចបានផ្ទុះឡើងរវាងក្រុមបាតុករគាំទ្រលោក Yoon ដែលបានស្រក់ទឹកភ្នែក និងកងកម្លាំងនគរបាលនៅជិតលំនៅដ្ឋានរបស់លោក។

រូបភាពវីដេអូមុនពេលព្រឹកព្រលឹមថ្ងៃពុធ បានបង្ហាញឱ្យឃើញមន្ត្រីនគរបាលរាប់រយនាក់ ខ្លះកាន់កាំជណ្ដើរ និងកន្ត្រៃកាត់ខ្សែលួស ដើរតាមផ្លូវឆ្ពោះទៅផ្ទះវីឡានៅលើភ្នំជាទីដែលលោក Yoon ត្រូវបានពួនសំងំអស់រយៈពេលជាច្រើនសប្តាហ៍ក្រោមការយាមកាមពីកងកម្លាំងសន្តិសុខផ្ទាល់ខ្លួនមួយចំនួនតូចរបស់លោក៕

អត្ថបទដែលទាក់ទង

UN ស្វែងរក ៩១០លានដុល្លារ សម្រាប់វិបត្តិមនុស្សធម៌ នៅភាគឦសាននីហ្សេរីយ៉ា
2025/01/22 08:07:04 pm        1
នាយករដ្ឋមន្ត្រីប៉ូឡូញ៖ អឺរ៉ុបគួរតែស្វាគមន៍ការអំពាវនាវរបស់លោក Trump ក្នុងការឲ្យបង្កើនការចំណាយនៅក្នុងសម្ព័ន្ធណាតូ
2025/01/22 08:00:34 pm        1
ព្រិលទន្ទឹងរង់ចាំអស់រយៈពេលជាយូរនាំភាពសប្បាយរីករាយដល់តំបន់ភ្នំ Chrea របស់អាល់ហ្សេរី
2025/01/22 07:59:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា «ឡដុតសំណល់ឆ្លងរោគ នឹងចូលរួមជួយកាត់បន្ថយការចម្លងរោគសុវត្ថិភាព សុខភាពសាធារណៈ បរិស្ថាននៅកម្ពុជា»

2025/01/22 10:12:50 pm
​ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា «ស្នើសាកលវិទ្យាល័យណាហ្គោយ៉ា ជប៉ុន បង្កើនកិច្ចសហប្រតិបត្តិក្នុងការបណ្តុះបណ្តាលនិស្សិត ពិសេសថ្នាក់បណ្ឌិត (PHD)»
2025/01/22 09:40:23 pm
​UN ស្វែងរក ៩១០លានដុល្លារ សម្រាប់វិបត្តិមនុស្សធម៌ នៅភាគឦសាននីហ្សេរីយ៉ា
2025/01/22 08:07:04 pm
​នាយករដ្ឋមន្ត្រីប៉ូឡូញ៖ អឺរ៉ុបគួរតែស្វាគមន៍ការអំពាវនាវរបស់លោក Trump ក្នុងការឲ្យបង្កើនការចំណាយនៅក្នុងសម្ព័ន្ធណាតូ
2025/01/22 08:00:34 pm
​ព្រិលទន្ទឹងរង់ចាំអស់រយៈពេលជាយូរនាំភាពសប្បាយរីករាយដល់តំបន់ភ្នំ Chrea របស់អាល់ហ្សេរី
2025/01/22 07:59:25 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/01/21 09:11:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/01/20 07:22:03 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/01/15 01:07:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/01/21 01:53:53 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/01/11 05:54:31 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am