កាលពីថ្ងៃទី ៣ ខែធ្នូលោក Yoon បានប្រកាសច្បាប់អាជ្ញាសឹកដោយលើកឡើងពីការគំរាមកំហែងពីកម្លាំងប្រឆាំងរដ្ឋ។ ចំណាត់ការដ៏ចម្រូងចម្រាសនេះត្រូវបានបដិសេធភ្លាមៗ ហើយនាំឱ្យមានការចោទប្រកាន់ទម្លាក់តំណែងលោកដោយរដ្ឋសភាកាលពីថ្ងៃទី ១៤ ខែធ្នូ ដោយសំឡេងគាំទ្រ ២០៤ទល់នឹង៨៥ ។ បច្ចុប្បន្ន តុលាការធម្មនុញ្ញកំពុងពិចារណាថាតើត្រូវដករូបលោកចេញពីតំណែងជាអចិន្ត្រៃយ៍ ឬយ៉ាងណា ជាការសម្រេចចិត្តមួយដែលត្រូវធ្វើក្នុងរយៈពេល ១៨០ ថ្ងៃ។
