បទឈប់បាញ់ដែលជិតសម្រេចបាននៅក្នុងដែនដីហ្កាហ្សា បានធ្វើឱ្យក្រុមគ្រួសារនៃចំណាប់ថ្នូរ ៩៨នាក់ ដែលនៅតែជាប់ខ្លួនក្នុងតំបន់ហ៊ុមព័ទ្ធនេះ ប្រឈមនឹងអារម្មណ៍លាយឡំគ្នានៃក្ដីសង្ឈឹម ភាពសោកសៅ ការភ័យខ្លាច ហើយក្នុងករណីខ្លះក៏មានកំហឹងផងដែរ នៅពេលក្រុមចរចាធ្វើការជំរុញចុងក្រោយដើម្បីទទួលបានកិច្ចព្រមព្រៀង។
សេចក្តីព្រាងនៃសំណើដែលបានចែករំលែកជាមួយអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយអ្នកសម្រុះសម្រួលកាតា នឹងមើលឃើញកុមារ ស្ត្រី និងបុរសវ័យចំណាស់ ក៏ដូចជាចំណាប់ថ្នូរមានជំងឺ និងរបួសសរុបចំនួន ៣៣នាក់ ត្រូវដោះលែងក្នុងដំណាក់កាលដំបូងនៃបទឈប់បាញ់ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់។ អ៊ីស្រាអែលជឿថា ភាគច្រើននៃចំណាប់ថ្នូរនៅក្នុងបញ្ជីទាំងនេះគឺនៅមានជីវិត ប៉ុន្តែមិនមានការបញ្ជាក់ពីក្រុមហាម៉ាសទេ។
ក្រុមបាតុករបានប្រមូលផ្តុំគ្នាជារៀងរាល់សប្តាហ៍នៅទីក្រុងតែលអាវីវ ដើម្បីអំពាវនាវឱ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu យល់ព្រមលើកិច្ចព្រមព្រៀងនាំយកចំណាប់ថ្នូរមកវិញ ហើយបន្ទាប់ពីការខកចិត្តម្តងហើយម្តងទៀត ពេលនេះមនុស្សមួយចំនួនអបអរនៅពេលដឹងថាសាច់ញាតិពួកគេអាចត្រលប់មកវិញ។
សម្រាប់អ្នកផ្សេងទៀត កិច្ចព្រមព្រៀងនេះគឺជាការបោកបញ្ឆោតដ៏ឃោរឃៅ សោកសៅ និងគួរឱ្យខឹងសម្បារមួយ ដែលនឹងទុកឱ្យស្វាមី កូនប្រុស និងបងប្អូនរបស់ពួកគេជាប់គាំងនៅហ្កាហ្សា ខណៈដែលអ្នកសម្របសម្រួលចាប់ផ្តើមការចរចាមួយផ្សេងទៀតជាមួយក្រុមហាម៉ាស ដើម្បីដោះលែង បុរស និងទាហានស៊ីវិលដែលនៅសេសសល់ ក៏ដូចជាសាកសពនៃចំណាប់ថ្នូរដែលបានស្លាប់ ជាផ្នែកមួយនៃកញ្ចប់វិធានការបញ្ចប់សង្គ្រាមរយៈពេល ១៥ខែនេះ៕