ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន​-​ថ្នាក់ជាតិ​នឹង​ចាប់ផ្ដើម​ការប្រកួត​ជម្រុះ​វគ្គ ១៦​ក្រុម​ស្អែក​នេះ​

2021/11/08 05:19:43 pm        481

បាល់ទាត់៖ ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៥ (​ថ្នាក់ជាតិ​) ឆ្នាំ​២០២១ នឹង​ចាប់ផ្ដើម​ការប្រកួត​ជម្រុះ​វគ្គ ១៦​ក្រុម​ចុងក្រោយនា​ថ្ងៃទី​០៩ និង​ថ្ងៃទី​១០ ខែវិច្ឆិកា​នេះហើយជាមួយនឹង​ការកែប្រែ​រូបមន្ដ​ប្រកួត​ថ្មី​ចាញ់​ធ្លាក់ ដោយ​ក្រុម​នីមួយៗត្រូវ​ប្រកួត​តែ ១​ជើង​ប៉ុណ្ណោះដើម្បី​កាត់សេចក្ដី​រក​បេក្ខភាព​ឡើង​វគ្គ​បន្ដ។​

​ចំពោះ​កម្មវិធី​ប្រកួត​នៅ​ថ្ងៃទី​០៩-​វិច្ឆិកា​ស្អែក​នេះ រួមមាន​ក្រុម​វិសាខាជួប​ក្រុម​ខេត្តបន្ទាយមានជ័យនៅ​កីឡដ្ឋាន​ព្រី​នស៍ ខណៈ​ណាហ្គា​វើ​ល​ដ៏ ជួប​ក្រុម​នគរបាលជាតិនៅ​កីឡដ្ឋាន​ស្ដា​ត​ចាស់នា​ម៉ោង ៣​រសៀល​ដូចគ្នា។ រីឯ​ក្រុម​ភ្នំពេញ​ក្រោ​នត្រូវ​ជួប​ក្រុម​ជើងឯក​រង​ពាន​ថ្នាក់​ខេត្តគឺ​ខេត្ត​ត្បូងឃ្មុំនៅ​កីឡដ្ឋាន Smart RSN និង​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀងបើកទ្វារ​ផ្ទះ ​ទទួល​ក្រុម​ជើងឯក​ពាន​ថ្នាក់​ខេត្តគឺ​ក្រុម​កោះកុង​អេ​ហ្វ​ស៊ីនា​ម៉ោង ៦​ល្ងាច​ដូចគ្នា។​ ​ដោយឡែក​ការប្រកួត​នៅ​ថ្ងៃទី​១០-​វិច្ឆិកាមាន ៤​គូដែល​សុទ្ធតែ​ប្រកួត​នា​ម៉ោង ៣​រសៀល​ដូចគ្នា រួមមាន​ក្រុម​បឹងកេតជួប​ក្រុម​សូល​ទី​ឡូ​អង្គរនៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ។ ក្រុម​អង្គ​រថា​យ​ហ្គឺ​របើកទ្វារ​កីឡដ្ឋាន SRU ខេត្តសៀមរាបទទួល​ក្រុម​ជើងឯក​ពាន​ថ្នាក់​ខេត្ត​ឆ្នាំ​ចាស់គឺ​ខេត្តព្រៃវែង។ ក្រុម​កងយោធពល​ខេមរភូមិន្ទជួប​ក្រុម​ភ្ញៀវ​អគ្គិសនី​កម្ពុជានៅ​កីឡដ្ឋាន​ស្ដា​ត​ចាស់ និង​ក្រុម​គិរីវង់​សុខ​សែន​ជ័យបើក​ទ្វារផ្ទះ​កីឡដ្ឋាន​គិរីវង់ទទួល​ក្រុម​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត។​

​គួរ​ដឹងថា ដោយសារ​ការអូសបន្លាយនៃ​ជំងឺ​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​ពន្យារពេល​ជា​យូរ។ ការណ៍​នេះនាំ​ឲ្យ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត សម្រេច​កែប្រែ​ប្រព័ន្ធ​លេង​ថ្មីដោយ​វគ្គ ១៦​ក្រុម និង​វគ្គ ៨​ក្រុមនឹងត្រូវ​លេង​ចាញ់​ធ្លាក់មិនមាន​ការប្រកួត ២ជើង​ដូច​រដូវ​កាល​មុនៗ​ឡើយ។ ដូច្នេះ​ក្រុម​ទទួលបាន​ជ័យជម្នះនៃ​វគ្គ​នីមួយៗ នឹង​ទទួលបាន​កៅអី​វគ្គ​បន្ដរហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​គ្រោង​ប្រកួត​បញ្ចប់នា​ថ្ងៃទី​២៥ ខែវិច្ឆិកា​ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm