លោក Trump នឹងបង្កើតអង្គភាពប្រមូលពន្ធ និងប្រាក់ចំណូលផ្សេងៗ ពីបរទេស

2025/01/15 06:55:26 pm        117

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលនឹងចូលកាន់តំណែងនៅពេលខាងមុខ បាននិយាយថា លោកនឹងបង្កើតអង្គភាពរដ្ឋាភិបាលមួយ ហៅថា អង្គភាពសេវាប្រាក់ចំណូលពីខាងក្រៅ ដែលនឹងត្រូវបំពេញភារកិច្ចប្រមូលពន្ធ ពន្ធគយ និងចំណូលផ្សេងៗទៀតពីបរទេស។

លោក Trump បានបង្ហោះសារដូច្នេះនៅលើបណ្តាញផ្សព្វផ្សាយសង្គមកាលពីថ្ងៃអង្គារ។ លោកនិយាយថា លោកនឹងបើកអង្គភាពនេះ នៅថ្ងៃទី២០ ខែមករា ជាថ្ងៃដែលលោកចូលកាន់តំណែង។

លោក Trump បានសរសេរថា «រយៈពេលជាយូរមកហើយ យើងបានពឹងផ្អែកលើការយកពន្ធលើប្រជាជនដ៏អស្ចារ្យរបស់យើង ដោយប្រើប្រាស់អង្គភាពសេវាកម្មចំណូលតែខាងក្នុង។

លោក Trump បានសរសេរថា រដ្ឋបាលរបស់លោកនឹងដាក់ពន្ធលើប្រទេសនានា ដែល «រកលុយបានពីការកេងចំណេញពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ លោកបាននិយាយបន្ថែមថា នៅទីបំផុតប្រទេសទាំងនោះ នឹងត្រូវ«ចែករំលែកប្រាក់ចំណេញដោយសមធម៌»។

ប្រធានាធិបតីជាប់ឆ្នោតរូបនេះ បានស្នើឱ្យដាក់ពន្ធ២៥ ភាគរយលើការនាំចូលទាំងអស់ពីប្រទេសម៉ិកស៊ិក និងកាណាដា ហើយលោកក៏មានផែននការបង្កើនពន្ធដែលមានស្រាប់លើមុខទំនិញមកពីប្រទេសចិន ដោយការដាក់ពន្ធបន្ថែម ១០ ភាគរយ។

ក្រុមអ្នកសង្កេតការណ៍ កំពុងរង់ចាំមើលថាតើប្រទេស និងផលិតផលណាខ្លះ ដែលនឹងត្រូវកំណត់គោលដៅដោយការដាក់ពន្ធរបស់លោក Trump បន្ទាប់ពីការឡើងកាន់តំណែង នៅសប្តាហ៍ក្រោយ។

អត្ថបទដែលទាក់ទង

អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        220
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        206

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm