ក្រុមសេដ្ឋវិទូបានលើកឡើងថា ចំហេះព្រៃដ៏សន្ធៅសន្ធៅដែលសម្លាប់មនុស្ស និងបង្កការខូចខាតជាច្រើននៅតំបន់ទីក្រុង Los Angeles ទំនងជាដាក់សម្ពាធមួយចំនួនលើសេដ្ឋកិច្ចជាតិរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេលដ៏ខ្លី ប៉ុន្តែប្រហែលជាមិនបង្អាក់សន្ទុះឆ្ពោះទៅមុខដ៏ខ្លាំងក្លានោះទេ។

ក្រុមអ្នកព្យាករចាត់ទុកថា ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងការរំខានទីផ្សារការងារអាចដាក់សម្ពាធកាន់តែខ្លាំងលើអតិផរណា ហើយក៏ពន្យឺតកំណើន និងបង្អាក់តិចតួចលើការជួលបុគ្គលិក ប៉ុន្តែមិនមានកម្រិតធំគ្រប់គ្រាន់ដើម្បីផ្លាស់ប្តូរចក្ខុវិស័យសេដ្ឋកិច្ចជាមូលដ្ឋានទេ។

ដោយបញ្ជាក់ការប៉ាន់ប្រមាណលើការខូចខាតសេដ្ឋកិច្ចនៅក្នុងពេលបីខែមានតម្លៃសែនកោដិ៍ដុល្លារ សេដ្ឋវិទូមកពីស្ថាប័ន J.P. Morgan បាននិយាយថា "យើងគិតថាឥទ្ធិពលរយៈពេលខ្លីលើកំណើន GDP ជាតិ ការងារ និងអតិផរណានឹងមានចំនួនតិចតួចប៉ុណ្ណោះ"។

សេដ្ឋវិទូមកពី Goldman Sachs បានយល់ស្រប និងនិយាយថា គ្រោះមហន្តរាយធម្មជាតិកន្លងមកផ្តល់តម្រុយសម្រាប់អ្វីដែលត្រូវរំពឹងទុកដូច្នេះមានការត្រៀមខ្លួនសម្រាប់កាត់បន្ថយទំហំខូចខាត ហើយក៏មិនរំពឹងថា ចំហេះនេះនឹងជំរុញឱ្យមានការទាមទារភ្លាមៗនៃសំណងធានារ៉ាប់រងដោយសារភាពអត់ការងារធ្វើដែរ៕