នាយករដ្ឋមន្ត្រីបារាំង លោកហ្រ្វង់ស្វ័រ បាយរូ (Francois Bayrou) បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលរបស់លោក នឹងផ្តោតសំខាន់លើស្ថិរភាព ការសន្ទនា និងកំណែទម្រង់ដ៏ស៊ីជម្រៅ ជាពិសេសលើប្រាក់សោធននិវត្តន៍។ នៅក្នុងសុន្ទរកថាស្តីពីគោលនយោបាយទូទៅ លោកBayrou បានសង្កត់ធ្ងន់លើភាពបន្ទាន់នៃការកាត់បន្ថយបំណុលសាធារណៈជាប្រវត្តិសាស្ត្ររបស់ប្រទេសបារាំង និងការសម្រេចបាននូវស្ថិរភាពផ្នែកហិរញ្ញវត្ថុ។ លោកបាននិយាយថា «ប្រទេសបារាំង ពុំដែលជំពាក់បំណុលគេដូចបច្ចុប្បន្ន នេះទេ»។

ដើម្បីកាត់បន្ថយឱនភាពដល់៥,៤ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០២៥ និងបន្ថែមដល់ប្រហែល៣ភាគរយនៅឆ្នាំ២០២៩ លោកBayrou បានជំរុញឱ្យក្រសួងទាំងអស់ អនុវត្តកំណែទម្រង់ដ៏ស៊ីជម្រៅ។

លោក បានប្រកាសពីផែនការនានាលក់ទ្រព្យសម្បត្តិសាធារណៈ ដើម្បីបង្កើតមូលនិធិពិសេសមួយសម្រាប់កំណែទម្រង់រដ្ឋ ដែលផ្តល់ហិរញ្ញវត្ថុតាមរយៈអចលនទ្រព្យ។
លោក Bayrou បានធានាថា រដ្ឋាភិបាលរបស់លោក នឹងកំណត់លើការដំឡើងពន្ធ ដើម្បីសម្រួលដំណើរការសម្រាប់ប្រជាជន និងអាជីវកម្ម។
លោក Bayrou ក៏បានសន្យាពិភាក្សាឡើងវិញ ស្តីពីកំណែទម្រង់ប្រាក់សោធននិវត្តន៍ ដែលលោកបានចាត់ទុកថាជារឿង «សំខាន់» សម្រាប់ប្រទេសបារាំង។
ដោយច្រានចោលគំនិតនៃការផ្អាក ឬលុបចោលច្បាប់ដែលមានជម្លោះនៅឆ្នាំ២០២៣ កំណត់អាយុចូលនិវត្តន៍បង្កើនដល់៦៣ឆ្នាំនៅចុងឆ្នាំ២០២៦និងអាយុ៦៤ឆ្នាំនៅឆ្នាំ២០៣០ លោក Bayrou បាននិយាយថា លោកនឹងបង្ហាញកំណែទម្រង់ថ្មីនៃកំណែទម្រង់សោធននិវត្តន៍ នៅក្នុងសេចក្តីស្នើច្បាប់ថវិកាជាតិ សម្រាប់ឆ្នាំ២០២៦។