រដ្ឋមន្ត្រីក្រសួងការបរទេសទុយនីស៊ី លោក Mohamed Ali Nafti កាលពីថ្ងៃអង្គារបានបង្ហាញការព្រួយបារម្ភលើ «ភាពជាប់គាំងនៃការស៊ើបអង្កេត» ធ្វើឡើងដោយតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ក្នុងស្ថានភាពនៅដែនដីប៉ាឡេស្ទីន។

លោករដ្ឋមន្ត្រី បាននិយាយដូច្នេះនៅក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។
ក្នុងជំនួបនេះ លោក Nafti បានសាទរចំពោះទំនាក់ទំនងរវាងប្រទេសទុយនីស៊ី និងតុលាការ ICC ដោយបង្ហាញពីមោទនភាពចំពោះសមាជិកភាពរបស់ប្រទេសទុយនីស៊ី នៅក្នុងតុលាការនេះ។

រដ្ឋមន្ត្រីទុយនីស៊ីរូបនេះ ក៏បានបញ្ជាក់ជាថ្មីពីការគាំទ្ររបស់ប្រទេសលោកចំពោះសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន។ លោក បានជំរុញឲ្យតុលាការ អនុវត្តតួនាទីរបស់ខ្លួនក្នុងការធានាបានថា អ្នកដែលប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងពលរដ្ឋប៉ាឡេស្ទីន ត្រូវតែនាំមកឲ្យទទួលខុសត្រូវ។
កិច្ចពិភាក្សា ក៏បានពិភាក្សាផងដែរលើលក្ខខណ្ឌនានាដែលចៅក្រមរបស់តុលាការបំពេញមុខងាររបស់ពួកគេ និងសារៈសំខាន់នៃចំណាត់ការចាំបាច់ដើម្បីធានាបានថា ចៅក្រមបំពេញនូវការទទួលខុសត្រូវដោយមិនលំអៀង និងឯករាជ្យ និងគ្មានរូបភាពណាមួយនៃការគាបសង្កត់ ឬកេងប្រវ័ញ្ចផ្នែកនយោបាយឡើយ។