ព្រះសង្ឃនិងពលរដ្ឋស្រុករមាសហែកខេត្តស្វាយរៀងសំដែងហឫទ័យនិងត្រេកអរពេលឮសម្តេចតេជោសួរពីស្ថានភាពផ្លូវរដ្ឋមន្ត្រីក្រសួងសាធារណការប្រកាសស្ថាបនា

2025/01/15 10:12:39 pm        349

ស្វាយរៀង ៖ ព្រះសង្ឃ និងពលរដ្ឋស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះបានសំដែងហឫទ័យ និងអបអរសាទរ នៅពេលដែលឮសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​ បានសួរនាំ​ពអំពីផ្លូវក្នុងស្រុករមាសហែក ដែលជាផ្លូវសម្តេចធ្លាប់ធ្វើដំណើរក្នុងពេលតស៊ូ​​រំដោះ​ជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។

ឆ្លៀតឱកាសដែលសម្ដេចបានរំលឹកពីប្រវត្តិនៃការធ្វើដំណើរ និងឈប់សម្រាកហូបពិសា គុយទាវ នំបញ្ចុក និងនំត្នោត នៅតាមផ្លូវក្នុងភូមិសាស្ត្រស្រុករមាសហែកក្នុងពេលបេសកម្ម បម្រើនិងរំដោះប្រទេសជាតិ ដូច្នេះក្នុងនាមអាត្មាភាពនិងពលរដ្ឋស្រុករមាសហែក សូមបិណ្ឌបាត និងសុំសម្ដេច ជួយស្ថាបនាផ្លូវក្រាលកៅស៊ូ ដើម្បីដាក់អោយព្រះសង្ឃ និងពលរដ្ឋប្រើប្រាស់ខណៈដែលផ្លូវមួយខ្សែនេះ ជាផ្លូវប្រវត្តិសាស្ត្ររបស់សម្ដេចប្រើប្រាស់រហូតមកដល់បច្ចុប្បន្នផ្លូវនេះនៅមិនទាន់មានការស្ថាបនាក្រាលកៅស៊ូ អោយបានល្អដូចផ្លូវនានានៅក្នុងស្រុកសម្រាប់ប្រើប្រាស់នោះទេ។ សំឡេង ........

 អភិបាលស្រុករមាសហែកលោក ស៊ូ ម៉ុល បានប្រាប់ទូរទស្សន៍ btv តាមរយៈទូរសព្ទ័ ឱ្យ​ដឹង​ថា ផ្លូវដែលសម្តេចតេជោ ហ៊ុន សែន បានសួរនាំនេះ ត្រូវបានរដ្ឋបាលស្រុកដាក់សំនើរស្នើ​សុំ​ជួស​ជុល និងកែលំអរ​​ទៅ​កាន់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈ​មន្ទីរសាធារណការ និងដឹកជញ្ជូន និងអភិបាលខេត្តស្វាយរៀង រួចរាល់​ហើយកាលពីខែ​កក្កដា ឆ្នាំ២០២៤។ហើយសំណើនោះ ត្រូវបានឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និង​ដឹកជញ្ជូន លោកចារឯកភាពក្នុងការជួសជុល និងកែលំអររួចហើយផងដែរ។ ផ្លូវដែលលោកអភិបាលស្រុករមាស បានស្នើសុំរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជួយជួសជុល និងកែលម្អរនេះ មានចំនួន៣ខ្សែរួមមាន៖ ខ្សែទី១ផ្លូវជាតិលេខ៣១៥ ចាប់ពីខាងជើងផ្សារដូនស ស្រុកស្វាយជ្រំ មកស្រុករមាសហែក ឆ្លងកាត់ឃុំចំនួន៧ រហូតដល់ផ្លូវជាតិលេខ៨A ព្រំប្រទល់ស្រុកកំចាយមារ ខេត្តព្រៃវែង មានប្រវែង៤១គីឡូម៉ែត្រ។ ផ្លូវទី ២  ផ្លូវលេខ៣១.៣១ ជាផ្លូវចាប់ពីទីរួមស្រុក ឆ្ពោះឃុំកំពង់ត្រាច ដល់ឃុំមុខដា កែងផ្លូវជាតិលេខ១០ ប្រវែង៧គីឡូម៉ែត្រ និងផ្លូវទី ៣ ចាប់ខាងជើងសាលាស្រុករមាសហែក ឆ្ពោះទៅកែងផ្លូវជាតិលេខ១៣ ឃុំកំពង់ត្រាច រហូតដល់ឃុំដូង ប្រវែង១៦គីឡូម៉ែត្រ ។ លោក ស៊ូ ម៉ុល បានបញ្ជាក់ថា  ផ្លូវទាំង៣ខ្សែនេះ នឹងចាប់ផ្តើមដំណើរការសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះហើយ។

  សូមបញ្ជាក់ថាផ្លូវតភ្ជាប់ពីទីរួមខេត្តស្វាយរៀង មកកាន់ស្រុករមាសហែក ជាផ្លូវប្រវត្តិសាស្ត្រដែលសម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរជាញឹកញាប់ ក្នុងដំណាក់កាលនៃការតស៊ូ​រំដោះ​ជាតិចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត៕ ដោយ ៖ ភា សារឹត


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm