មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម អំពាវនាវដល់ធុរកិច្ចកម្ពុជាចូលរួមពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនៅចិន

2025/01/15 03:50:23 pm        157

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចង់ឱ្យម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស អ្នកធ្វើធុរកិច្ច និងសហគ្រិននៅកម្ពុជា ចូលរួមក្នុង ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលនាំចេញចូលប្រទេសចិន (Canton Fair) ដែលជាវេទិកាពាណិជ្ជកម្មលំដាប់អន្តរជាតិលំដាប់ពិភពលោក ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង និងការស្វែងរកដៃគូថ្មីៗសម្រាប់ធ្វើធុរកិច្ច។

​ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងនៅក្នុងសន្និសីទផ្សព្វផ្សាយ ស្តីពីពិព័រណ៍ផលិតផល នាំចេញនាំចូលប្រទេសចិន (Canton Fair) លើកទី១៣៧ នៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៣ នេះថា ពិព័រណ៍ផលិតផលនាំចេញ នាំចូលប្រទេសចិន (Canton Fair) គឺជាវេទិកាពាណិជ្ជកម្មលំដាប់អន្តរជាតិ ដោយបានផ្តល់ឱកាសសម្រាប់ធុរជនមកពីគ្រប់ទិសទីនៅ លើពិភពលោក ដើម្បីភ្ជាប់ទំនាក់ទំនង និងការស្វែងរកទីផ្សារសម្រាប់ធ្វើពាណិជ្ជកម្ម ជាពិសេសការជំរុញពង្រីកទំនាក់ទំនងរវាងកម្ពុជា-ចិនបន្ថែម ដើម្បីអនុញ្ញាត្តឱ្យទំនិញកម្ពុជានាំទៅកាន់ប្រទេសចិន និងពិភពលោកឱ្យបានកាន់តែច្រើន។

ឯកឧត្តម បន្តថា នេះគឺជាឱកាសមាសសម្រាប់ធុរកិច្ចនៅកម្ពុជា នាំយកផលិតផលរបស់ខ្លួន បង្ហាញនៅលើទីផ្សារប្រទេសចិន, ដែលការចូលរួមនេះ គឺជាសារមួយដ៏មានសារៈសំខាន់ ដោយបានបង្ហាញថា ផលិតផលរបស់កម្ពុជាមានគុណភាព អាចនាំចូលទីផ្សារក្នុង តំបន់ និងភពលោក និងក៏ជាសារដែលយើងត្រូវរៀនសូត្រពីការរៀបចំពិព័រណ៍ពីគេ ដើម្បីជំរុញដល់ការរៀបចំព្រឹត្តការណ៍ផ្សេងៗនៅ កម្ពុជាឱ្យកាន់តែល្អ និងទាក់ទាញថែមទៀត។

ជុំវិញពិព័រណ៍នេះដែរ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លើកឡើងផងដែរថា សម្រាប់ពិព័រណ៍ លំដាប់អន្តរជាតិ ដែលធ្វើឡើងនៅប្រទេសចិន គឺជាឱកាសដ៍ល្អសម្រាប់ក្រុមហ៊ុនកម្ពុជា ដើម្បីចូលរួមបង្ហាញនូវផលិតផលរបស់ខ្លួន ក្នុងនោះចំពោះក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ អាចសាកសួរព័ត៌មានលម្អិត ឬធ្វើការទំនាក់ទំនងមកសភាពាណិជ្ជកម្មកម្ពុជា ដើម្បី ជួយសម្រួបសម្រួលអំពីការចូលរួមក្នុងព្រឹត្តិការណ៍នោះ ដែលនឹងរៀបចំនៅទីក្រុងក្វាងចូវ ប្រទេសចិន នៅថ្ងៃទី ១៥ ខែ មេសា ខាងមុខ។

ទាក់ទិនការរៀបពិព័រណ៍នេះដែរ លោក ស៊ូ ពីន នាយករងនៃមជ្ឈមណ្ឌលពាណិជ្ជកម្មក្រៅប្រទេសចិន លើកឡើងឱ្យដឹងថា ការរៀបលើក ទី១៣៦ នៃពិព័រណ៍ Canton Fair កន្លងមក ទទួលការចាប់អារម្មណ៍ខ្ពស់ពីមជ្ឈដ្ឋានឧស្សាហកម្ម ពាណិជ្ជកម្ម ទូទាំងសកលលោក ដែលមានចំនួនអ្នកទិញបរទេស ដែលចូលរួមពិព័រណ៍ដោយផ្ទាល់ បានបំបែកកំណត់ត្រាលើកទី ១ ដល់ ២៥ ម៉ឺននាក់ ក្នុងនោះ ផលិតផលថ្មីដែលដាក់តាំងបង្ហាញក្នុងពិព័រណ៍ មានចំនួនជាង ១ លានមុខ។ ចំណែកការរៀបចំ Canton Fair លើកទី ១៣៧ ចំពោះ ចំណុចដែលលេចធ្លោរួមមាន៖ រចនាសម្ព័ន្ធមូលបទល្អប្រសើរ, ពាណិជ្ជករចូលរួមតាំងពិព័រណ៍មានគុណភាពខ្ពស់, ផលិតផលគុណភាព ល្អប្រសើរដ៏សម្បូរបែប, កម្មវិធីបន្ទាប់បន្សំ នៃកម្មវិធីមានចំនួនពេញលេញ, និងការទទួលបានបទពិសោធន៍ល្អ ជាមួយការចូលរួមពិព័រណ៍ ។ ចំណែកពិព័រណ៍ Canton Fair លើកទី១៣៧ នឹងបន្តបង្កើតឱ្យមានពិព័រណ៍ផលិតផលនាំចូល បច្ចុប្បន្នបានទាក់ទាញសហគ្រាសក្រៅ ប្រទេស មានចំនួនជាង ១ ម៉ឺន ៨ពាន់ មកពីជាង ១១០ ប្រទេស និងតំបន់ នៃការចូលរួមតាំងពិព័រណ៍នៅក្នុងព្រឹត្តិការណ៍នោះ៕ 

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am