បេសកកម្មរបស់អង្គការសហប្រជាជាតិ នៅប្រទេសលីប៊ីកាលពីថ្ងៃអង្គារ បានសម្តែងការព្រួយបារម្ភរបស់ខ្លួនជុំវញអ្វីដែលខ្លួនបាននិយាយថា ជាវីដេអូដែលផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បង្ហាញពី «ការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ និងការធ្វើបាប» លើអ្នកជាប់ឃុំ នៅឯមន្ទីរឃុំឃាំង Gernada នៅភាគខាងកើតប្រទេសលីប៊ី។
សារព័ត៌មានរ៉យទ័រ មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យអំពីទីតាំង ឬកាលបរិច្ឆេទនៃរូបភាពវីដេអូនោះទេ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតនៃអគារដែលឃើញនៅលើវីដេអូនោះ រួមមានប្រភេទក្បឿង នៅលើឥដ្ឋ រូបភាពនៅលើជញ្ជាំង និងចម្រឹងបន្ទប់ គឺស្របជាមួយនឹងរូបភាពនៃពន្ធនាគារដែលរបាយការណ៍ បានបញ្ជាក់។
សារព័ត៌មាននេះ បានរាយការណ៍ថា៖«នៅពេលដែលបេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិ នៅប្រទេសលីប៊ី (UNSMIL) បន្តផ្ទៀងផ្ទាត់ស្ថានភាពនៃវីដេអូ ដែលបានផ្សព្វផ្សាយនោះ បេសកកម្មនេះ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើទាំងនេះ ដែលបង្កើតជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ»។
បេសកកម្មរបស់អង្គការសហប្រជាជាតិ បាននិយាយថា រូបភាពវីដេអូនេះ គឺស្របទៅនឹងអ្វីដែលខ្លួនបានពិពណ៌នាថា ជា «ឯកសារគំរូនៃការរំលោភសិទ្ធិមនុស្ស នៅក្នុងមន្ទីរឃុំឃាំង នៅទូទាំងប្រទេសលីប៊ី»។