អគ្គិភ័យដ៏បំផ្លិចបំផ្លាញបំផុតរបស់រដ្ឋ California ភាគច្រើនបណ្តាលមកពីបណ្ដាញខ្សែភ្លើង

2025/01/15 11:13:58 pm        41


ក្រុមអ្នកស៊ើបអង្កេតនៅតែកំពុងធ្វើការ ដើម្បីកំណត់ពីមូលហេតុអ្វីដែលបណ្តាលឲ្យមានចំហេះរាលដាលដែលបានឆាបឆេះ នៅជុំវិញទីក្រុង Los Angeles កាលពីសប្តាហ៍មុន ប៉ុន្តែអ្នកស្រុកមានការព្រួយបារម្ភថា ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី អាចជាដើមហេតុយ៉ាងហោចណាស់មួយ ក្នុងចំណោមអគ្គិភ័យទាំងនោះ។

បើយោងតាមទិន្នន័យពីទីភ្នាក់ងារការពារព្រៃឈើរបស់សហរដ្ឋអាមេរិក បានបង្ហាញថា គិតចាប់តាំងពីឆ្នាំ១៩៩២ មក ចំហេះព្រៃជាង ៣.៦០០ដង នៅរដ្ឋ California មានពាក់ព័ន្ធនឹងការផលិត ការបញ្ជូន និងការចែកចាយថាមពល។ អគ្គិភ័យដែលបំផ្លិចបំផ្លាញខ្លាំងបំផុតមួយចំនួន ត្រូវបានរកឃើញដានបង្កឡើងដោយសារបញ្ហាបង្គោលភ្លើង និងបណ្ដាញខ្សែភ្លើង។

ទីភ្នាក់ងារ CalFire (ស្ថាប័នគ្រប់គ្រងព្រៃឈើ និងអគ្គិភ័យរដ្ឋ California) បញ្ចេញទិន្នន័យ ស្តីពីចំហេះព្រៃធំៗកាលពីអតីតកាល ហើយកំណត់មូលហេតុរបស់វា នៅក្នុងប្រភេទផ្សេងៗគ្នា ដែលអាចជាការកើតឡើងដោយសារកត្តាធម្មជាតិ និងស្នាដៃមនុស្ស ដូចជារន្ទះ ឬការដុតជាដើម។

ទីភ្នាក់ងារនេះបានចុះបញ្ជីអគ្គិភ័យជាង ១២.៥០០លើក ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៨០០ ទោះបីជាមូលហេតុជាងពាក់កណ្តាល មិនត្រូវបានដឹង ឬមិនអាចកំណត់បានក៏ដោយ។

រន្ទះ និងការប្រើប្រាស់ឧបករណ៍ គឺស្ថិតក្នុងចំណោមមូលហេតុដែលគេដឹងច្រើនបំផុត។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ចំណែកបង្កអគ្គិភ័យដែលត្រូវបានគេដឹងថា បណ្តាលមកពីហេដ្ឋារចនាសម្ព័ន្ធថាមពល បានកើនឡើងនៅទូទាំងរដ្ឋនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        123
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        116
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm