ឯកអគ្គរដ្ឋទូតអ៊ីរ៉ាក់ប្រចាំប្រទេសប៉ាគីស្ថាន លោក Hamid Abbas Lafta បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចខិតខំប្រឹងប្រែងផ្នែកសន្តិសុខរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ ក្នុងពិធីរំលឹកខួបលើកទី ១០៤ នៃកងទ័ពជាតិរបស់ប្រទេសនេះ។ នេះបើយោងតាមសារព័ត៌មានយោធាប៉ាគីស្ថាននៅ ថ្ងៃពុធនេះ។
ប្រទេសប៉ាគីស្ថាន និងអ៊ីរ៉ាក់ បានពង្រឹងទំនាក់ទំនងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដោយទីក្រុងអ៊ីស្លាម៉ាបាដ ផ្តល់ការបណ្តុះបណ្តាលដល់កងកម្លាំងសន្តិសុខអ៊ីរ៉ាក់។ ក្នុងឆ្នាំ ២០៤ អ៊ីរ៉ាក់បានទិញយន្តហោះហ្វឹកហាត់ Super Mushak ពីប្រទេសប៉ាគីស្ថាន ដើម្បីពង្រឹងទំនាក់ទំនងការពារជាតិរវាងប្រទេសដែលកាន់សាសនាឥស្លាមភាគច្រើនទាំងពីរនេះ។
លោក Lafta បានចូលរួមក្នុងពិធីរំលឹកខួបនៃកងទ័ពអ៊ីរ៉ាក់ ក្នុងនាមជាភ្ញៀវសំខាន់ នៅមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិ នៅទីប្រជុំជន Pabbi នៃទីក្រុងSarai Alamgir។ នេះបើយោងតាមបណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម (ISPR)។
បណ្តាញទំនាក់ទំនង ISPR បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ឯកអគ្គរដ្ឋទូតអ៊ីរ៉ាក់ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងផ្នែកសន្តិសុខ និងប្រឆាំងអំពើភេរវកម្មរួមគ្នា រវាងអ៊ីរ៉ាក់និងប៉ាគីស្ថាន»។