រដ្ឋមន្រី្តសុខាភិបាល «ការគ្រប់គ្រងការបំពេញការងាររបស់បុគ្គលិក-មន្រ្តីសុខាភិបាលនៅគ្រប់មូលដ្ឋាន សុខាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាព»

2025/01/16 12:23:35 am        149

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៤,០៨៦នាក់, កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។

​ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំណេះសំណាលក្នុងឱកាសជួបជុំជាមួយមន្ត្រីសុខាភិបាលទាំងអស់នាដើមឆ្នាំ២០២៥ និងបានណែនាំពីការប្រើប្រាស់ពេលឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការសម្រេចភារកិច្ចអោយកាន់តែបានច្រើន។ បន្ថែមពីលើនេះ ឯកឧត្តមសាស្រ្តចារ្យរដ្ឋមន្រ្តី ក៏បានណែនាំដល់មន្រ្តីសុខាភិបាលទាំងអស់ អំពីការប្រើប្រាស់ អាំងស៊ីញក្រសួងសុខាភិបាល (Logo) ដែលបានចែកជូន ក៏ដូចជាអត្ថន័យនៃការប្រើប្រាស់សញ្ញានេះ តំណាងឱ្យសេចក្តីស្រឡាញ់ពីស្ថាប័នជូនដល់មន្រ្តីសុខាភិបាលគ្រប់ឋានុក្រម ហើយបានលើកទឹកចិត្តឱ្យមន្រ្តីសុខាភិបាលទាំងអស់ ប្រើប្រាស់ស្លាកសញ្ញានេះ ដើម្បីបង្ហាញពីមនសិការវិជ្ជាជីវៈសុខាភិបាល។

ដោយមានការសំណូមពរពីអ្នកចូលរួម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា បានរំលឹកមេរៀន “ការគ្រប់គ្រងលើការបំពេញការងាររបស់មន្រ្តី-បុគ្គលិក Managing Staff Performance។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ សម្រាប់គ្រប់គ្រងសមិទ្ធផលការងាររបស់បុគ្គលិកតាមអង្គភាព រួមមាន៖ (១)ត្រូវពិនិត្យមើលសមត្ថភាព និងឥរិយាបថក្នុងការបំពេញការងាររបស់បុគ្គលិកម្នាក់ៗ (២)ត្រូវបញ្ជ្រាបគោលគំនិតកំណែទម្រង់ទៅក្នុងការងារ ដើម្បីឱ្យសមិទ្ធិផលមានភាពប្រសើរឡើង (៣)ធ្វើការវាស់វែងសមិទ្ធផលការងាររបស់បុគ្គលិកជាប្រចាំ (៤)រៀបចំឱ្យមានយន្តការប្រាស្រ័យទាក់ទង និងការផ្តល់ព័ត៌មានត្រឡប់រវាងបុគ្គលិកនិងថ្នាក់ដឹកនាំ (៥)បណ្តុះបណ្តាលឱ្យបុគ្គលិកចេះធ្វើនវានុវត្តន៍ការងារប្រចាំថ្ងៃ (៦)បង្កើតទម្លាប់ធ្វើការដែលផ្តោតលើការទទួលបានលទ្ធផលល្អ (៧)កំណត់គោលដៅដែលមានភាពសមស្របសម្រាប់បុគ្គលិកអាចឈានទៅសម្រេចបាន និង (៨)មានយុទ្ធសាស្រ្តសម្រាប់បង្កើនសមត្ថភាពបុគ្គលិកបន្ថែម។

ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ ក៏មានការធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍ ស្តីពីការងារដឹកនាំ គ្រប់គ្រង និងការកែលម្អគុណភាព នៃការផ្តល់សេវា នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        68
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        172
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm