មន្ត្រីក្រុមជីហាដឥស្លាមម្នាក់ បានប្រាប់សារព័ត៌មាន AFP នៅថ្ងៃពុធនេះថា គណៈប្រតិភូមកពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានមកដល់ប្រទេសកាតា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាស្តីពីបទឈប់បាញ់ហ្កាហ្សា និងការដោះដូរអ្នកទោសជាមួយអ៊ីស្រាអែល។
មន្ត្រីរូបនេះ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា៖«គណៈប្រតិភូជាន់ខ្ពស់មកពីក្រុមជីហាដ ឥ ស្លាម បានមកដល់ទីក្រុងដូហា កាលពីល្ងាចថ្ងៃអង្គារ» ដោយនិយាយថា លោកមិនត្រូវបានអនុញ្ញាតឲ្យ និយាយជាសាធារណៈអំពីកិច្ចពិភាក្សានោះទេ ដោយបន្ថែមថា «ការចរចាកំពុងបន្តដោយផ្តោតលើយន្តការសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ និងផ្តល់ឈ្មោះអ្នកទោសប៉ាឡេស្ទីន រួមបញ្ចូលក្នុងកិច្ចព្រមព្រៀងដោះដូរនោះ»។

