ប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋធានីគីវ របស់អ៊ុយក្រែន បានរត់រកទីជម្រកនៅស្ថានីយ៍រថភ្លើងក្រោមដីនាថ្ងៃពុធនេះ ពេលដែលរុស្ស៊ី បើកការវាយប្រហារតាមច្រកអាកាសលើប្រទេសមួយនេះ ។
កងទ័ពអាកាសអ៊ុយក្រែន បានព្រមានពីចំនួនមីស៊ីលជាច្រើនគ្រាប់បាញ់ចេញពីរុស្ស៊ី ស្របពេលកើតមានការប្រកាសអាសន្នការវាយឆ្មក់តាមផ្លូវអាកាសនៅទូទាំងប្រទេស ប៉ុន្តែគ្មានសេចក្តីរាយការណ៍ភ្លាមៗពីការខូចខាតនោះទេ ។
ប្រតិបត្តិករបណ្តាញអគ្គិសនីជាតិ បាននិយាយថា អ៊ុយក្រែន ណែនាំឲ្យមានការកាត់បន្ថយថាមពលបន្ទាន់នៅតាមតំបន់ចំនួន ៦ ស្របពេលដែលក្រុមអាជ្ញាធរ រៀបរាប់ថាជាការវាយប្រហារមីស៊ីលទ្រង់ទ្រាយធំរបស់រុស្ស៊ី ។
សូមបញ្ជាក់ថា រុស្ស៊ី បើកការវាយប្រហារតាមច្រកអាកាសញឹកញាប់លើបណ្តាញអគ្គិសនីអ៊ុយក្រែន ខណៈកងទ័ពជើងគោករបស់ពួកគេ ព្យាយាមរុលទៅមុខនៅតាមសមរភូមិមុខ អំឡុងការវាយលុករយៈពេល ៣ឆ្នាំរបស់ទីក្រុងម៉ូស្គូ ៕