យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបាន «ស្ទាក់ចាប់បានដោយជោគជ័យ» នូវមីស៊ីល បាញ់ចេញពីប្រទេសយេម៉ែន ដែលបានធ្វើឲ្យស៊ីរ៉ែនរោទី៍ឡើង នៅទូទាំងកណ្តាលនៃប្រទេសនេះ នៅព្រឹកព្រលឹម។
កងទ័ពបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការពិនិត្យមើលដោយ IAF (កងកម្លាំងអាកាសអ៊ីស្រាអែល) និងទីបញ្ជាការជួរមុខ នៅក្នុងស្រុក បានរកឃើញថា មីស៊ីលដែលបាញ់ចេញពីប្រទេសយេ ម៉ែន ឆ្ពោះទៅកាន់ទឹកដីអ៊ីស្រាអែល ត្រូវបានស្ទាក់ចាប់ដោយជោគជ័យ»។
យោធាធ្លាប់បាននិយាយថា ខ្លួនបានធ្វើ «ការព្យាយាមជាច្រើនលើក» ដើម្បីបាញ់ទម្លាក់មីស៊ីល ដោយបន្ថែមថា វាទំនងជាបានជោគជ័យ។
ក្រោយមក យោធានេះ បានរាយការណ៍ថា បំណែកពីមីស៊ីល «បានធ្លាក់ចូលក្នុងផ្ទះជនស៊ីវិល» នៅក្នុងសហគមន៍ Mevo Beitar ក្បែរទីក្រុងហ្ស៊េរុយសាឡឹម ហើយបំណែកបន្ថែមនោះ ត្រូវបានរកឃើញ នៅក្នុងទីក្រុង Tzur Hadassah ក្បែរនោះ។