ជំនួបរបស់សម្ព័ន្ធមិត្តសកលលោកសម្រាប់ការអនុវត្តដំណោះស្រាយ រដ្ឋ ២ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បានបើកដំណើរការហើយនៅក្នុងទីក្រុង Oslo នាថ្ងៃពុធនេះ ។
ជំនួបស្តីពីដំណោះស្រាយ រដ្ឋ ២ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បានបើកដំណើរការជាមួយសេចក្តីអត្ថាធិប្បាយពីនាយករដ្ឋមន្រ្តីអាជ្ញាធរប៉ាឡេស្ទីនលោក Mohammad Mustafa រដ្ឋមន្រ្តីការបរទេសន័រវែសលោក Espen Barth Eide និងប្រធានទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនអង្គការសហប្រជាជាតិ(UNRWA)លោក Philippe Lazzarini ។
លោក Mustafa និយាយនៅក្នុងអនុសាសន៍របស់លោកថា ពេលវេលាបានមកដល់ហើយ ដើម្បីចាត់វិធានការប្រតិបត្តិដែលនឹងពន្លឿនដំណោះស្រាយរដ្ឋ ២ ។
ជំនួបនៅក្នុងប្រទសន័រវែស បានកើតមានឡើង ស្របពេលក្រុមអ្នកចរចា កំពុងព្យាយាមឈានដល់រឿងរ៉ាវលម្អិតផ្តាច់ព្រ័ត្រនៃបទឈប់បាញ់ដ៏ស្មុគស្មាញ និងតាមដំណាក់កាលនៅតំបន់ហ្កាហ្សា ក្រោយកិច្ចប្រជុំជាបន្តបន្ទាប់នៅក្នុងប្រទេសកាតា ដែលមានគោលដៅបញ្ចប់ជម្លោះបង្កឲ្យមានការកាប់សម្លាប់មនុស្សរាប់ម៉ឺននាក់ និងការបំផ្លិចបំផ្លាញ ហើយនិងធ្វើឲ្យវឹកវរដល់តំបន់មជ្ឈិមបូព៌ា ។
បើសិនជាជោគជ័យពិតមែន បទឈប់បាញ់តាមដំណាក់កាលនេះ អាចបញ្ចប់កិច្ចពិភាក្សាចាប់ផ្តើម ហើយឈប់រយៈពេល ១ឆ្នាំ និងនាំឲ្យមានការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលច្រើនបំផុត ចាប់តាំងពីពេលដំបូងនៃជម្លោះ ពេលដែលក្រុមហាម៉ាស់ ដោះលែងចំណាប់ថ្នូរប្រហែលជិតពាក់កណ្តាល ជាការដោះដូរនឹងអ្នកទោសប៉ាឡេស្ទីន ២៤០នាក់ ជាប់ឃុំឃាំងក្នុងពន្ធនាគារអ៊ីស្រាអែល ។ វាអាចបន្ធូរបន្ថយភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាផងដែរ ជាទីដែលសង្រ្គាមបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងធ្វើឲ្យតំបន់ហ្កាហ្សា ក្លាយជាកម្ទេចកម្ទី ៕