នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន៖ អាជ្ញាធរប៉ាឡេស្ទីនត្រូវតែគ្រប់គ្រងតំបន់ហ្កាហ្សា ក្រោយសង្រ្គាម

2025/01/16 03:36:23 am        70

នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammad Mustafa នៅថ្ងៃពុធ (ទី១៥ ខែមករា) នេះ បាននិយាយថា អាជ្ញាធរប៉ាឡេស្ទីន (PA) ត្រូវតែអ្នកគ្រប់គ្រងតែមួយគត់ នៅតំបន់ហ្កាហ្សា បន្ទាប់ពីបញ្ចប់សង្គ្រាម ខណៈដែលការរំពឹងទុកមានកាន់តែខ្លាំងឡើងៗ ដែលថា កិច្ចព្រមព្រៀងបញ្ឈប់ការប្រយុទ្ធ និងចាប់ផ្តើមបញ្ជូនចំណាប់ថ្នូរអ៊ីស្រាអែលត្រលប់មកវិញ ជិតកើតឡើងហើយ។

អ្នកណានឹងគ្រប់គ្រងតំបន់ហ្កាហ្សា ក្រោយសង្រ្គាម នៅតែជាសំណួរគ្មានចម្លើយដ៏ធំមួយ នៅក្នុងការចរចានានា ដែលបានផ្តោតលើបទឈប់បាញ់បន្ទាន់ និងការដោះដូរចំណាប់ថ្នូរដែលនៅតែជាប់ឃុំខ្លួនក្នុងដែនដីនេះ ជាមួយអ្នកទោសប៉ាឡេស្ទីននៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល។

ដោយថ្លែងនៅឯសន្និសីទមួយ ក្នុងប្រទេសន័រវ៉ែស លោក Mustafa បាននិយាយថា សម្ពាធត្រូវតែបន្តមាន ដើម្បីមានការព្រមព្រៀងលើបទឈប់បាញ់ នៅតំបន់ហ្កាហ្សា និងអនុញ្ញាតឲ្យមានជំនួយមនុស្សធម៌បន្ថែមទៀត សម្រាប់មនុស្សជាង ២លាននាក់ ដែលកំពុងប្រឈមនឹងវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ បន្ទាប់ពីមានសង្គ្រាមរយៈពេល ១៥ខែ។

ហើយលោកបានសង្កត់ធ្ងន់ថា មានតែអាជ្ញាធរប៉ាឡេស្ទីនប៉ុណ្ណោះ ដែលត្រូវបានដាក់ឲ្យគ្រប់គ្រងស្របច្បាប់ នៅតំបន់ហ្កាហ្សាស្ទ្រីប បន្ទាប់ពីការប្រយុទ្ធគ្នាបានបញ្ចប់ ហើយមិនគួរមានការប៉ុនប៉ងបំបែកតំបន់ហ្កាហ្សាចេញពីតំបន់កាន់កាប់ West Bank ដែលជាផ្នែកនៃរដ្ឋប៉ាឡេស្ទីននោះឡើយ។

អ៊ីស្រាអែល បានច្រានចោលការជាប់ពាក់ព័ន្ធណាមួយដោយក្រុមហាម៉ាស់ដែលគ្រប់គ្រងតំបន់ហ្កាហ្សា នៅមុនសង្រ្គាម ប៉ុន្តែប្រទេសនេះ ក៏ស្ទើរតែជំទាស់ទាំងស្រុងដែរ ចំពោះគំនិតឲ្យមានការគ្រប់គ្រងដោយអាជ្ញាធរប៉ាឡេស្ទីន ដែលជាស្ថាប័នត្រូវបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នអូស្លូកាលពី ៣ទសវត្សរ៍មុន។ អាជ្ញាធរនេះមានអំណាចដោយមានកម្រិត នៅតំបន់ West Bank៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm