ក្រសួងការពារជាតិរុស្ស៊ី និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រុស្ស៊ី និងអ៊ុយក្រែន បានដោះដូរឈ្លើយសឹកចំនួន ២៥នាក់ ក្រោយកិច្ចចរចាសម្របសម្រួលដោយអារ៉ាប់រួម ។
ពួកគេបន្តថា ឈ្លើយសឹករុស្ស៊ីបច្ចុប្បន្ន កំពុងស្នាក់នៅប្រទេសបេឡារុស ទទួលបានការព្យាបាលរបួសរាងកាយ និងរបួសផ្លូវចិត្ត មុនពេលបញ្ជូនពួកគេវិលត្រឡប់មកកាន់ប្រទេសរុស្ស៊ី សម្រាប់ការព្យាបាលបន្ថែមទៀត ។
គួរឲ្យដឹងថា កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៤កន្លងទៅ រុស្ស៊ី និងអ៊ុយក្រែន បានដោះដូរឈ្លើយសឹករាប់រយនាក់ នៅក្នុងកិច្ចព្រមព្រៀងមួយដែលត្រូវបានសម្របសម្រួលផងដែរ ដោយអារ៉ាប់រួម ។
នៅពេលនោះ ក្រសួងការពារជាតិរុស្ស៊ី និយាយថា ពួកគេបានដោះដូរឈ្លើយសឹកចំនួន ១៥០នាក់ ខណៈដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenksy និយាយថា ទាហានអ៊ុយក្រែនចំនួន ១៨៩នាក់ បានវិលត្រឡប់មកកាន់ផ្ទះសម្បែងរបស់ពួកគេវិញ ៕