មេដឹកនាំជាច្រើនលើពិភពលោក បង្ហាញការពេញចិត្ត ចំពោះបទឈប់បាញ់អ៊ីស្រាអែល-ហាម៉ាសតំបន់ហ្កាហ្សា

2025/01/16 04:18:27 pm        114

ក្រុមអ្នកសម្របសម្រួលកាតាបានប្រកាសថា អ៊ីស្រាអែល និងក្រុមហាម៉ាសបានឈានដល់កិច្ចព្រមព្រៀងបញ្ឈប់សង្គ្រាមនៅហ្កាហ្សា និងដោះដូរអ្នកទោសអ៊ីស្រាអែលសម្រាប់អ្នកទោសប៉ាឡេស្ទីនដែលឃុំខ្លួននៅក្នុងពន្ធនាគារអ៊ីស្រាអែល ហើយបទឈប់បាញ់នឹងចូលជាធរមាននៅថ្ងៃអាទិត្យទី១៩ខែមករាសប្ដាហ៍នេះ។ក្រុមមេដឹកនាំជាច្រើនលើពិភពលោកបង្ហាញការពេញចិត្តចំពោះបទឈប់បាញ់នេះ។

លោកប្រធានាធិបតី Biden បាននិយាយនៅឯសេតវិមានថា ការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សានឹងបញ្ឈប់ ហើយឆាប់ៗនេះ ចំណាប់ខ្មាំងនឹងបានវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។

ចំណែកប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោកDonald Trumpបានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមTruth Social របស់លោកថាយើងមានកិច្ចព្រមព្រៀងមួយសម្រាប់ចំណាប់ខ្មាំងនៅមជ្ឈិមបូព៌ាហើយ ។ពួកគេនឹងត្រូវបានដោះលែងក្នុងពេលឆាប់ៗនេះ។

ជាមួយគ្នានោះលោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្រាប់អ្នកសារព័ត៌មានថា អង្គការសហប្រជាជាតិបានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រកិច្ចព្រមព្រៀងនេះ និងបង្កើនការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយនិរន្តរភាពដល់ប្រជាជនប៉ាឡេស្ទីនរាប់មិនអស់ដែលបន្តរងទុក្ខ ។

រដ្ឋមន្ត្រីការបរទេសទួរគី បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងអង់ការ៉ាថា កិច្ចព្រមព្រៀងបទឈប់បាញ់គឺជាជំហានដ៏សំខាន់មួយសម្រាប់ស្ថិរភាពក្នុងតំបន់។កិច្ចខិតខំប្រឹងប្រែងរបស់ទួរគីសម្រាប់ដំណោះស្រាយរដ្ឋពីរចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីននឹងបន្ត។

ប្រធានាធិបតីអេហ្ស៊ីបបានប្រកាសនៅលើបណ្ដាញសង្គមXថាលោកស្វាគមន៍កិច្ចព្រមព្រៀងបទឈប់បាញ់ហ្កាហ្សាហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្តល់ជំនួយមនុស្សធម៌យ៉ាងឆាប់រហ័សទៅកាន់តំបន់នេះ។

លោកស្រី Ursula Von der Leyen ប្រធានគណៈកម្មការសហភាពអឺរ៉ុប ស្វាគមន៍យ៉ាងកក់ក្តៅចំពោះព័ត៌មាននៃកិច្ចព្រមព្រៀងឈប់បាញ់ ហើយថាហើយចំណាប់ខ្មាំងនឹងត្រូវបានជួបជុំជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេវិញ រីឯជំនួយមនុស្សធម៌នឹងអាចទៅដល់ជនស៊ីវិលនៅហ្កាហ្សា។  បណ្ដាមេដឹកនាំពិភពលោកជាច្រើនទៀត បានសាទរ និងបង្ហាញភាពរីករាយចំពោះបទឈប់បាញ់នេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        175
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        162
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm