Neil Robertson គ្រង​ជើងឯក​ស្នូកឃ័រ English Open ក្រោយ​ឈ្នះ John Higgins

2021/11/08 12:10:14 pm        54

​ស្នូកឃ័រ៖ ​កីឡាករ​ស្នូកឃ័រ​អូស្ត្រាលី Neil Robertson បាន​ក្លាយជា​ជើងឯក​ការប្រកួត​ស្នូកឃ័រ​ពានរង្វាន់ English Open ក្រោយ​យកឈ្នះកីឡាករ​ជើងចាស់ John Higgins ៩-៨ហ្វ្រេ​ម​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​Robertson បាន​នាំមុខ​ការប្រកួត ៥-៣ហ្វ្រេ​ម​ក្រោយ​បញ្ចប់​ដំណាក់កាល​ដំបូង​តែ​ក្រោយមក John Higgins ក៏​វាយបក​ពីក្រោយ ៤ហ្វ្រេ​ម​ផ្ទួនៗ​ដើម្បី​នាំមុខ ៧-៥ វិញ​។

​​ការប្រកួត​ដ៏​ស្វិត​ស្វាយ​រវាង​កីឡាករ​ទាំង​២ បាន​ដេញ​គ្នា​ទៅវិញទៅមក​ ខណៈ Robertson ក៏បាន​វាយបក​ពី​ការ​នាំមុខ​របស់ John Higgins រហូតមក​ស្មើ​វិញ ៨-៨ អូសបន្លាយ​ដល់​ហ្វ្រេ​ម​កាត់សេចក្តី​។ ​​Robertson ធ្វើបាន​ល្អ​ជាង​នៅ​ហ្វ្រេ​ម​ចុង​ក្រោយនេះ​ដោយ​ធ្វើបាន ៦៥ពិន្ទុ​ក្នុង​មួយ​ឈើ​គ្រប់គ្រាន់​ល្មម​ដើម្បី​គ្រង​ជើងឯក​។ ​​សូមបញ្ជាក់ថា ​នេះ​ជា​ពាន English Open លើកដំបូង​សំរាប់ Neil Robertson បន្ទាប់ពី​ឆ្នាំមុន​បាន​ត្រឹម​ជើងឯក​រង​ក្រោយ​ចាញ់ Judd Trump នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​ស្នូកឃ័រ English Open ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ២០១៦ ដោយ​អ្នកឈ្នះ​ដំបូង​គឺ​កីឡាករ​ចិន Liang Wenbo ក្រោយមក​ជើងឯក​សុទ្ធតែជា​កីឡាករ​អង់គ្លេស​រួមមាន Ronnie O’Sullivan, Stuart Bingham, Mark Selby និង Judd Trump៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am