មេធាវី៖ លោក Yoon ប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវបានឃុំខ្លួននឹងមិនចូលរួមការសាកសួរឡើយ

2025/01/16 06:21:48 pm        155

ធាវី បាននិយាយថា ប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវបានឃុំខ្លួន លោក Yoon Suk Yeol គ្មានបំណងចូលរួមក្នុងការសាកសួរនៅថ្ងៃទីពីរ ថ្ងៃព្រហស្បតិ៍នេះឡើយ ដោយបានធ្វើឱ្យរាំងស្ទះបន្ថែមទៀតក្នុងការស៊ើបអង្កេតបទព្រហ្មទណ្ឌ ជុំវិញថាតើ លោកបានប្រព្រឹត្តការបះបោរដោយបំណងដាក់ច្បាប់អាជ្ញាសឹករបស់លោក ដែរឬយ៉ាងណា។

លោក Yoon ជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេ ដែលត្រូវបានចាប់ខ្លួន ត្រូវបានគេនាំទៅកាន់មណ្ឌលឃុំឃាំងទីក្រុងសេអ៊ូលកាលពីល្ងាចថ្ងៃពុធ បន្ទាប់ពីលោកបដិសេធមិនសហការ។

អាជ្ញាធរមានពេល៤៨ម៉ោងដើម្បីសាកសួរប្រធានាធិបតីដែលត្រូវបានព្យួរពីតំណែងរូបនេះ ដែលក្រោយមកពួកគេត្រូវតែដោះលែងលោក ឬត្រូវស្វែងរកដីកាដើម្បីឃុំខ្លួនលោករហូតដល់២០ថ្ងៃ។

ការបដិសេធរបស់ លោក Yoon ក្នុងការសហការជាមួយក្រុមអ្នកស៊ើបអង្កេត កើតឡើងខណៈតុលាការធម្មនុញ្ញនឹងត្រូវបើកសវនាការជាលើកទីពីរក្នុងការជម្រះក្តីបទចោទប្រកាន់ទម្លាក់តំណែងលើលោក ដើម្បីកំណត់ថាតើត្រូវដកលោកចេញពីតំណែងជាអចិន្ត្រៃយ៍ ឬត្រូវផ្តល់អំណាចប្រធានាធិបតីដល់លោកឡើងវិញ។ ប្រទេសកូរ៉េខាងត្បូង កំពុងរកវិធីដោះស្រាយវិបត្តិនយោបាយដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ដែលបង្កឡើងដោយការប៉ុនប៉ងរយៈពេលខ្លីរបស់លោក Yoon ក្នុងការដាក់ច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ខែធ្នូ ដែលត្រូវបានសភាបោះឆ្នោតទម្លាក់ចោល។ លោក Yoon និយាយថា លោកបានប្រគល់ខ្លួនចូលក្នុងការសាកសួរធ្វើឡើងដោយមន្ត្រីស៊ើបអង្កេតអំពើពុករលួយ ដើម្បីការពារនូវអ្វីដែលលោកហៅថាជាហានិភ័យនៃ «ការបង្ហូរឈាម» ទោះបីជាលោកនៅបន្តតវ៉ាថាវាជាការស៊ើបអង្កេតខុសច្បាប់ ហើយដីកាចាប់ខ្លួនមិនត្រឹមត្រូវតាមច្បាប់ក៏ដោយ។

មន្ត្រីមកពីការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) ដែលដឹកនាំការស៊ើបអង្កេតបទព្រហ្មទណ្ឌ បាននិយាយកាលពីថ្ងៃពុធថា រហូតមកដល់ពេលនេះ លោក Yoon នៅបដិសេធមិននិយាយជាមួយអ្នកស៊ើបអង្កេតដែលបានរៀបចំកម្រងសំណួរជាង២០០ទំព័រ ។

មន្ត្រីការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) បាននិយាយថា ការសាកសួរលើលោក Yoon នឹងបន្តនៅម៉ោង ២ រសៀល ម៉ោងក្នុងស្រុក នៅថ្ងៃព្រហស្បតិ៍ នេះ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        156
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        145
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm