សង្រ្គាមជាក្ដីបារម្ភសកលចម្បង ខណៈឥស្សរជនត្រៀមធ្វើជំនួបក្នុងប្រទេសស្វីស នៅសប្ដាហ៍ក្រោយ

2025/01/16 06:41:55 pm        62

ការស្ទង់មតិរបស់វេទិកាសេដ្ឋកិច្ចពិភពលោក ឬហៅថាកិច្ចប្រជុំ WEF ដែលបានចេញផ្សាយកាលពីថ្ងៃពុធ (១៥ មករា) បានបង្ហាញថា ជម្លោះប្រដាប់អាវុធគឺជាក្ដីកង្វល់ធំបំផុតនៅឆ្នាំ២០២៥ ជាការក្រើនរំលឹកថាពិភពលោកកំពុងបែកបាក់កាន់តែខ្លាំង នៅពេលរដ្ឋាភិបាលនានា និងមេដឹកនាំអាជីវកម្ម ត្រៀមចូលរួមក្នុងការជួបជុំប្រចាំឆ្នាំនៅទីក្រុង Davos របស់ប្រទេសស្វីស ក្នុងសប្តាហ៍ក្រោយ។

ជិតមួយភាគបួនក្នុងចំនោមអ្នកជំនាញជាង ៩០០នាក់ ដែលបានស្ទង់មតិនៅទូទាំងស្ថាប័នសិក្សា អាជីវកម្ម និងក្រុមបង្កើតគោលនយោបាយ បានដាក់ចំណាត់ថ្នាក់ជម្លោះ រួមទាំងសង្គ្រាម និងអំពើភេរវកម្ម ថាជាហានិភ័យធ្ងន់ធ្ងរបំផុតចំពោះកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំខាងមុខ។ បញ្ហាអាកាសធាតុធ្ងន់ធ្ងរ ដែលធ្លាប់ជាប់លេខ១ ថាជាក្ដីបារម្ភចម្បងក្នុងឆ្នាំ២០២៤ ពេលនេះជាកង្វល់លំដាប់ទីពីរ។

កិច្ចប្រជុំ WEF ចាប់ផ្តើមដំណើរការនៅថ្ងៃទី២០ ខែមករា ហើយលោកប្រធានាធិបតីជាប់ឆ្នោត Donald Trump ដែលនឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៧ របស់អាមេរិកនៅថ្ងៃដូចគ្នានោះ នឹងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំតាមអនឡាញនៅថ្ងៃទី២៣ ខែមករា។ អ្នករៀបចំកម្មវិធីនិយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ក៏នឹងចូលរួមកិច្ចប្រជុំនោះ និងថ្លែងសុន្ទរកថានៅថ្ងៃទី២១ ខែមករា។

លោក ប៊័រហ្គេ ប្រេនដេ (Borge Brende) ប្រធាន និងនាយកប្រតិបត្តិវេទិកា WEF បានឱ្យដឹងថា ស៊ីរី "ស្ថានភាពមនុស្សធម៌ដ៏អាក្រក់នៅហ្កាហ្សា" និងលទ្ធភាពនៃកំណើនជម្លោះនៅមជ្ឈិមបូព៌ា នឹងក្លាយជាការផ្តោតអារម្មណ៍នៅក្នុងកិច្ចប្រជុំនេះ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm