ក្រសួងសាធារណការ កំពុងពិនិត្យ សម្អាត និងរៀបចំលើតួនាទីភារកិច្ច មន្ត្រីក្រោមឱវាទដែលជាន់គ្នា

2025/01/16 08:02:19 pm        229

ក្រសួងសាធារណការ និងដឹកជញ្ជូន បច្ចុប្បន្នកំពុងពិនិត្យ សម្អាត និងរៀបចំកែសម្រួលលើតួនាទីភារកិច្ច ការទទួលខុសត្រូវ និងរចនាសម្ព័ន្ធរបស់អង្គភាពក្រោមឱវាទទាំងអស់។ នេះជាការលើកឡើងរបស់ របស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសធ្វើសិក្ខាសាលារួមគ្នាជាមួយ ក្រសួងមុខងារសាធារណៈស្ដីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន» ដែលប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៤នេះ។

ឯកឧត្តម ប៉េង ពោធិ៍នា បានលើកឡើងជម្រាបជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏ដូចជាអង្គសិក្ខាសាលាថា ក្រសួងសាធារណការ កំពុងពិនិត្យ សម្អាត និងរៀបចំកែសម្រួលលើតួនាទីភារកិច្ច ការទទួលខុសត្រូវ និងរចនាសម្ព័ន្ធរបស់អង្គភាពក្រោមឱវាទទាំងអស់។ ឯកឧត្តមបន្តថា ក្រសួងបានធ្វើការប្រមូល និង ចងក្រងរចនាសម្ព័ន្ធ និងតួនាទីភារកិច្ចដែលមានបច្ចុប្បន្ន និងការស្នើសុំកែសម្រួលថ្មី ដើម្បីពិនិត្យ និងវិភាគយ៉ាងលម្អិតចាប់ពីកម្រិតអគ្គនាយកដ្ឋាន រហូតដល់កម្រិតការិយាល័យជំនាញទាំងអស់ឡើងវិញ។ ក្រសួងផ្តោតសំខាន់លើភារកិច្ចដែលជាន់គ្នា និងអនុវត្តពុំសូវមានប្រសិទ្ធភាព ដើម្បីធ្វើការលុប កែសម្រួល ផ្ទេរចេញ និងការបញ្ចូលបន្ថែមភារកិច្ចណាដែលចាំបាច់ សម្រាប់ពង្រឹងប្រសិទ្ធភាពការងារ និងស្ថាប័ន។

ឯកឧត្តមបញ្ជាក់ថា ក្រោយពីបញ្ចប់ការសម្អាត និងកែសម្រួលរចនាសម្ព័ន្ធ ដោយឈរលើអភិក្រម «ពង្រឹងជាជាងពង្រីក» រួចរាល់ ក្រសួងនឹងពិនិត្យ សិក្សាលើការរៀបចំជាសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនថ្មី ដើម្បីស្នើសុំការឆ្លងយោបល់ និងពិនិត្យជាមួយក្រសួងមុខងារសាធារណៈ និងបន្តនីតិវិធីជាបន្តបន្ទាប់។

បើតាមឯកឧត្តមរដ្ឋមន្រ្ដីការរៀបចំសិក្ខាសាលានេះ ជាការផ្តល់ឱកាសដល់ក្រសួង ដើម្បីស្វែងយល់បន្ថែមអំពីដំណើរការនៃការពិនិត្យឡើងវិញការវិភាគមុខងារ និងរចនាសម្ព័ន្ធ និងអំពីការបំពេញការងារ ការគាំទ្រ និងការជំរុញអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ព្រមទាំងទទួលបានការតម្រង់ទិសបន្ថែមពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

សូមជម្រាបថា សិក្ខាសាលានាពេលនេះ ត្រូវបានរៀបចំឡើងជាមួយបទបង្ហាញ ចំនួនពីរគឺ ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន និង ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm