ក្រុមទីប្រឹក្សាលោក Trump៖ កិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន ត្រូវចំណាយពេលច្រើនខែទៀត

2025/01/16 08:36:37 pm        89

ក្រុមទីប្រឹក្សារបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ឥឡូវនេះបានទទួលស្គាល់ថា សង្រ្គាមអ៊ុយក្រែននឹងត្រូវចំណាយពេលជាច្រើនខែ ឬយូរជាងនេះដើម្បីដោះស្រាយបាន ដោយផ្ទុយពីការសន្យាគោលនយោបាយការបរទេសដ៏ធំបំផុតរបស់លោក Trump ដែលធ្លាប់អះអាងថានឹងបង្កើតកិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី-អ៊ុយក្រែន នៅថ្ងៃដំបូងរបស់ខ្លួននៅក្នុងសេតវិមាន។

សហការីលោក Trump ពីរនាក់ដែលពិភាក្សាពីសង្គ្រាមនៅអ៊ុយក្រែនជាមួយប្រធានាធិបតីជាប់ឆ្នោតរូបនេះ បានប្រាប់សារព័ត៌មានរ៉យទ័រថា ពួកគេកំពុងសម្លឹងមើលពេលវេលាច្រើនខែដើម្បីដោះស្រាយជម្លោះ ដោយការពារការសន្យាបញ្ចប់ជម្លោះត្រឹមមួយថ្ងៃរបស់លោក Trump និងលើកហេតុផលពីភាពជាប់គាំងមិនអាចប្រកែកបាននៃជម្លោះ និងពេលវេលាដែលត្រូវការ សម្រាប់បុគ្គលិកក្នុងរដ្ឋបាលថ្មី។

ការវាយតម្លៃទាំងនោះស្របគ្នានឹងបេសកជនរុស្ស៊ី-អ៊ុយក្រែនរបស់លោក Trump គឺលោក Keith Kellogg ដែលបាននិយាយកាលពីសប្តាហ៍មុនថា "ដំណោះស្រាយ" ចំពោះសង្រ្គាមអាចកើតមានក្នុងពេល ១០០ថ្ងៃ លើសពីពេលវេលាដើមដែលបានសន្យារបស់ប្រធានាធិបតីជាប់ឆ្នោត។

គួររម្លឹកថា នៅក្នុងយុទ្ធនាការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា របស់ខ្លួន លោក Trump បានប្រកាសរាប់សិបដងថា លោកនឹងធ្វើកិច្ចព្រមព្រៀងមួយរវាងអ៊ុយក្រែន និងរុស្ស៊ី នៅថ្ងៃដំបូងក្នុងតំណែងរបស់លោក ឬអាចលឿនជាងនោះទៅទៀត។ ប៉ុន្តែនៅចុងខែតុលា លោកបានផ្លាស់ប្តូរវោហាសាស្ត្ររបស់ខ្លួន ហើយចាប់ផ្តើមនិយាយថា លោកអាចដោះស្រាយសង្រ្គាមបាន "យ៉ាងឆាប់រហ័ស" ជំនួសវិញ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm