ក្រុមហ៊ុនរឺនីសង់ ចម្រាញ់រ៉ែមាស បានកើនឡើងជិតមួយតោន ក្នុងរយៈពេល៥ខែ

2021/11/08 02:04:24 pm        719

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី ជាពិសេសការធ្វើអាជីវកម្មរ៉ែមាស មកទល់ពេលនេះ ការចម្រាញ់រ៉ែមាសក្រុមហ៊ុន រឺនីសង់ Renaissance បានជិតមួយតោនហើយ និងមានការកើនឡើងជាបន្តបន្ទាប់ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ថ្លែងលើកឡើងនៅក្នុងពិធីសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ អគារទីស្តីការថ្មីនៃក្រសួងរៀបចំដែនដី ​នគរូបនីយកម្ម ​និងសំណង់ ​នៅថ្ងៃទី៨ខែ វិច្ឆិកា ឆ្នាំ ២០២១នេះថា កិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី ​បានឡើងដល់កម្រិតខ្ពស់ និងថ្មីៗបន្ថែមទៀត ក្នុងនោះមានកិច្ចសហប្រតិបត្តិការលើអាជីវកម្មរ៉ែមាស ​ដែលមកទល់ពេលនេះ ការចម្រាញ់រ៉ែមាស​បាន​ជិតមួយតោនហើយ ​នឹងមានការកើនឡើងជាបន្តបន្ទាប់ថែមទៀតផងដែរ។

ជុំវិញការធ្វើអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុន រឺនីសង់ Renaissance, ថ្មីៗនេះ​ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គ​នាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ​ក្រសួងរ៉ែ ​និងថាមពល ​បានថ្លែងឲ្យដឹងថា ចំពោះកិច្ចដំណើរ​របស់​ក្រុមហ៊ុន រឺនីសង់ (Renaissance) ​លើអាជីវកម្មចម្រាញ់រ៉ែមាស នៅក្នុងតំបន់អូរខ្វាវ ស្រុកកែវសីមា​ ខេត្តមណ្ឌលគិរី ​គឺបានប្រព្រិត្តទៅដោយរលូន និងបាននាំចេញទៅលក់នៅ​លើទីផ្សារ​អន្តរជាតិ ​ទៅតាមផែនការដែលបានគ្រោងទុកផងដែរ។តាមរយៈនៃកិច្ចប្រតិបត្តិការចម្រាញ់មាសរបស់ក្រុមហ៊ុន Renaissance នេះ​ នឹងក្លាយជាចលករ ក្នុង​ការទាក់ទាញវិនិយោគិនផ្សេងៗ មកចូលរួមអភិវឌ្ឍន៍វិស័យធនធានរ៉ែ ខណៈដែលរាជរដ្ឋាភិបាល​បាន​កំពុងខិតខំប្រឹងប្រែង ​ផ្តល់នូវលក្ខណៈអំណោយផល ​ការលើកទឹកចិត្ត និងបង្កើនការទាក់ទាញ​វិនិយោគិន ​ដើម្បីឲ្យចូលមកអភិវឌ្ឍន៍លើគ្រប់វិស័យនៅកម្ពុជា។

ចំណែកការបង់សូយសារចូលថវិការជាតិវិញ, នៅក្នុងប្រតិបត្តិការនៃការធ្វើអាជីវកម្ម គិតមកដល់​សប្តាហ៍ទី៣ ខែតុលា ឆ្នាំ២០២១​ នេះ ក្រុមហ៊ុន រឺនីសង់ (Renaissance) បានបង់សូយសារចូល​ថវិការ​រដ្ឋបានប្រមាណជាង ៦៦ ​ម៉ឺនដុល្លារអាមេរិក​ ក្នុងនោះបើតាមការផលិតរបស់ក្រុមហ៊ុន នៅក្នុង​រយៈពេល ៤ ខែនេះ, គិតជាមធ្យមក្នុងរយៈពេលក្នុងមួយឆ្នាំវិញ ក្រុមហ៊ុននឹងអាចផលិតមាសបាន​ចន្លោះពី ២,៥ តោន ទៅ ៣តោនក្នុងមួយឆ្នាំ ៕

ចុចទីនេះដើម្បីចូលមើលបន្ត

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        139
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm